ប្រធានាធិបតីអាមេរិកលោក Donald Trump និង ថ្នាក់ដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un

ក្នុងបទសម្ភាសមួយទៅកាន់ទូរទស្សន៍ CBS លោក Donald Trump បានឲ្យដឹង ថានាបច្ចុប្បន្នទីក្រុងវ៉ាស៊ីនតោនមិនទាន់ទទួលព័ត៌មានណាមួយអំពីការដែល ស.ប.បកូរ៉េ កំពុងផលិតមីស៊ីលជំនាន់ថ្មីនោះទេ ព្រមទាំងមិនអនុវត្តការសាក ល្បងបាញ់ស៊ីលក៏ដូចជាអាវុធនុយក្លេអ៊ែរណាមួយឡើយផងដែរ។ លោក Donald Trump ក៏បានចែករំលែកថា ឥឡូវនេះ លោកកំពុងមានទំនាក់ទំនងល្អប្រសើរ ជាមួយថ្នាក់ដឹកនាំ Kim Jong-Un ដោយសង្កត់ធ្ងន់ថានេះគឺជាប្រការដ៏សំខាន់ ហើយថ្នាក់ដឹកនាំអាមេរិករូបនេះ ក៏បានអះអាងថាលោក នឹងរៀបចំជំនួប ទ្វេភាគី មួយជាមួយថ្នាក់ដឹកនាំស.ប.ប កូរ៉េ នាពេលខាងមុខផងដែរ៕