ប្រធានាធិបតីអេហ្ស៊ីបតែងតាំងនាយករដ្ឋមន្ត្រីថ្មី
25/07/2012 08:17
(VOV)-ទូរទស្សន៌រដ្ឋអេហ្ស៊ីបនាថ្ងៃទី២៤កក្កដាជូនដំ ណឹងថា ប្រធានាធិបតី អេហ្ស៊ីប Mahammed Morsi បានតែងតាំងរដ្ឋមន្រ្តីបណ្តាប្រភពធនធានទឹកនិង ធារា សាស្រ្ត Hisham Qandil

នាយករដ្ឋមន្រ្តីអេហ្ស៊ីបថ្មី Hisman Qandil (រូបថតៈ Internet) (VOV)-ទូរទស្សន៌រដ្ឋអេហ្ស៊ីបនាថ្ងៃទី២៤កក្កដាជូនដំណឹងថា ប្រធានាធិបតីអេហ្ស៊ីប Mahammed Morsi បានតែងតាំងរដ្ឋមន្រ្តីបណ្តាប្រភពធនធានទឹកនិងធារា សាស្រ្ត Hisham Qandil ធ្វើជានាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនេះ ទន្ទឹមនឹងនោះសំណូមពរ លោក Qandil បង្កើតគណៈរដ្ឋមន្រ្តីថ្មីឲ្យបានឆាប់ៗ។ នាយករដ្ឋមន្ត្រីថ្មី Qandil មានសញ្ញាប័ត្រផ្នែកសំណង់របស់សកលវិទ្យាល័យ Cairo ឆ្នាំ ១៩៨៤ និងមាន សញ្ញា ប័ត្រផ្នែកធារាសាស្រ្តនៅមហាវិទ្យាល័យ North Carolina (អាមេរិកឆ្នាំ ១៩៩៣)។ អ្នកនយោបាយរូបនេះជាសមាជិកក្រុមប្រឹក្សាស្រាវជ្រាវប្រភពទឹកជាតិ និងមាន ឋានៈខ្ពស់ក្នុងក្រសួងបណ្តាប្រភពទឹកនិងធារាសាស្រ្តរបស់អេហ្ស៊ីបផង ដែរ៕
Related





