VOV WorldVOV World
ប្រធានាធិបតីអេក្វាឌ័រអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU
21/12/2016 07:30
(VOVworld) - នាថ្ងៃទី២០ ធ្នូ ប្រធានាធិបតីអេក្វាឌ័រ លោក Rafael Correa ប្រកាសតាមរយៈទំព័រសង្គម Twitter ឲ្យលោកបានអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប (EU) ក្រោយរយៈ ពេល៩ឆ្នាំចរចារ។
ប្រធានាធិបតីអេក្វាឌ័រអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ EU
ប្រធានាធិបតីអេក្វាឌ័រលោក Rafael Correa (រូបថត៖Reuters/TTXVN) (VOVworld) - នាថ្ងៃទី២០ ធ្នូ ប្រធានាធិបតីអេក្វាឌ័រលោក Rafael Correa ប្រកាស តាមរយៈទំព័រសង្គម Twitter ឲ្យលោកបានអនុម័តលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មជា មួយសហភាពអឺរ៉ុប (EU) ក្រោយរយៈពេល៩ឆ្នាំចរចារ។ឯកសារ នេះគ្រោងនឹងចូល ជាធរមានចាប់ពីខែមករាឆ្នាំ២០១៧។តាមនោះ ផលិតផល កសិកម្មរបស់អេក្វាឌ័រ  លើកលែងតែចេក ផលិតផលឧស្សាហកម្មនិងជលផល នឹងត្រូវបាននាំចូលដោយ លើកលែងពន្ធចូលក្នុងទីផ្សារអឺរ៉ុប។ក្រៅពីនោះ កិច្ច ព្រមព្រៀងពោលខាងលើនៅ រួមមានបញ្ហានានាទាក់ទិនដល់កម្មសិទ្ធិបញ្ញា ការ ទិញលក់សាធារណៈ សេវាកម្ម និងយន្តការការពារពាណិជ្ជកម្មផងដែរ៕

More