VOV WorldVOV World
ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1
24/07/2015 07:25
(VOVworld) – នាថ្ងៃទី ២៣ កក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា៖ កិច្ចព្រមព្រៀង នុយក្លេអ៊ែរប្រវត្តិសាស្ត្រដែល Tehran និងក្រុម P5+1 ទទួលបាននាថ្ងៃទី ១៤ កក្កដា មក មានតំលៃសំខាន់ ជាងបើ ប្រៀបនឹងការជជែកវែកញែកក្នុងមជ្ឈដ្ឋាន អ្នកនយោបាយប្រទេសនេះអំពីបណ្ដា ខ្លឹមសារ លំអិតនៃកិច្ចព្រមព្រៀងពោលខាងលើ។
ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1
ប្រធានាធិបតីអ៊ីរ៉ង់ការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយក្រុម P5+1 (Image; VNA) (VOVworld) – នាថ្ងៃទី ២៣ កក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានអះអាងថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រដែល Tehran និងក្រុម  P5+1 ទទួលបាននាថ្ងៃទី ១៤ កក្កដា មក មានតំលៃសំខាន់ជាងបើ ប្រៀបនឹង ការជជែកវែកញែកក្នុងមជ្ឈដ្ឋានអ្នកនយោបាយប្រទេសនេះអំពីបណ្ដាខ្លឹម សារលំអិតនៃកិច្ចព្រមព្រៀងពោលខាងលើ។ ថ្លែងមតិនៅសន្និសីទមួយនៅ ទីក្រុង Tehran ប្រធានាធិបតី Rouhani បានអះអាងថា៖ កិច្ចព្រមព្រៀងនេះ  បង្ហាញឆ័ន្ទៈជាតិនិងការរារាំងអនុវត្តឯកសារនេះគឺដើរផ្ទុយទៅនឹងបំណង ប្រាថ្នា​របស់ប្រជាពលរដ្ឋ។ តាមលោកថា៖ កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីនេះ គឺជាទំព័រថ្មី មួយក្នុងប្រវត្តិសាស្ត្ររវាងអ៊ីរ៉ង់និងលោកខាងលិច។ ក្នុងព្រឹត្តិការ ណ៍ទាក់ទិនមួយ ទៀត នាថ្ងៃទី ២៣ កក្កដា គណៈកម្មាធិការកិច្ចការបរទេស ព្រឹទ្ធសភាអាមេរិក បានរៀបចំសម័យសួរដេញដោលដំបូងស្តីពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរពោលខាង លើ៕

More