VOV WorldVOV World
ប្រធានាធិបតីរយស្ស៊ី Dmitry Medvedev និយាយដល់បណ្តាព្រឹត្តការ “ក្តៅ” របស់រុស្ស៊ី
27/04/2012 09:03
(VOVworld)-ក្នុងរយៈពេលជិត២ម៉ោង ឆ្លើយសម្ភាស ផ្ទាល់ថ្នាក់ដឹកនាំលើកាណាលទូរទស្សន៌ស្នូលចំនួន៥ នៅរុស្ស៊ីកាលពីថ្ងៃទី ២៥មេសា ប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយដល់បណ្តាព្រឹត្តការណ៌ “ក្តៅ” ដែលកំពុងដាក់
ប្រធានាធិបតីរយស្ស៊ី Dmitry Medvedev និយាយដល់បណ្តាព្រឹត្តការ “ក្តៅ” របស់រុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី Dmitry Medvedev  (រូបថតៈ​ Internet) (VOVworld)-ក្នុងរយៈពេលជិត២ម៉ោងឆ្លើយសម្ភាសផ្ទាល់ថ្នាក់ដឹកនាំលើកាណាល ទូរទស្សន៌ស្នូលចំនួន ៥ នៅរុស្ស៊ីកាលពីថ្ងៃទី ២៥មេសា ប្រធានាធិបតីរុស្ស៊ី Dmitry Medvedev បាននិយាយដល់បណ្តាព្រឹត្តការណ៌ “ក្តៅ” ដែលកំពុងដាក់ចេញចំពោះ រុស្ស៊ី។ ស្តីអំពីលទ្ធផលទទួលបានក្នុងរយៈពេល ៤ឆ្នាំដែល លោកកាន់ដំណែងជា ប្រមុខនៅ រុស្ស៊ី ប្រធានាធិបតី Medvedevបានលើក ច្បាស់ថា សមិទ្ធិធំបំផុតគឺ អភិវឌ្ឍន៌បានសង្គមសេរីភាព និង ប្រជាធិបតេយ្យនៅ រុស្ស៊ី ពិសេសគឺរុស្ស៊ីរួចផុត ពីវិបត្តិសេដ្ឋកិច្ច ហិរញ្ញវត្ថុសកលនិងស្តារសេដ្ឋកិច្ច សង្គមកិច្ចយ៉ាងឆាប់រហ័ស។ ចំពោះភារកិច្ចនាពេលខាងមុខ ប្រធានាធិបតី Medvedev បានអះអាងថា ប្រសិន បើត្រូវបានកាន់អំណាចក្នុងរដ្ឋាភិបាលថ្មី លោកនឹងបន្តអនុវត្តរាល់ការសន្យាដែល បាននាំ ចេញក្នុងរយៈពេល កន្លងទៅ រួមមានការកែទម្រង់បណ្តាកងកម្លាំងប្រដាប់ អាវុធសំដៅរួមចំណែកការពារអធិបតេយ្យភាព និងសន្តិសុខប្រទេសជាតិលៃទុក អាទិភាពដល់ការអភិវឌ្ឍន៌អប់រំសង្គមកាត់បន្ថយភាពក្រីក្រជាដើម។         លោក Medvedev ក៏ទទួលស្គាល់ថា ប្រធានាធិបតីជាប់ឆ្នោត Vladimir Putin កំាទ្រយ៉ាងខ្លាំងចំពោះការផ្តួចផ្តើមគំនិតផ្លាស់ប្តូរថ្មីរដ្ឋាភិបាល ទន្ទឹមនឹងនោះ ប្រកាសថា លោក និងលោក Putinជាមិត្តជិតស្និទ្ធរបស់គ្នា ក្នុង រយៈពេលជាង ២០ ឆ្នាំនិង ទាំងពីរនាក់សុទ្ធតែមានគោលដៅរួមគឺ អភិវឌ្ឍន៌ ប្រទេសរុស្ស៊ី រុងរឿងសេរី ភាពប្រជាធិបតេយ្យដោយប្រជាពលរដ្ឋសម្បូរធូរធា មានជីវភាពសុភមង្គល៕