ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម To Huy Rua បញ្ចប់ដំណើរទស្សនកិច្ចជប៉ុន ប្រកបដោយជោគជ័យ
05/08/2013 07:05
(VOVworld)-ក្នុងការជួបជាមួយ នាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នាថ្ងៃទី២សីហា លោក To Huy Rua អះអាង ថា

លោក To Huy Rua ជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe (រូបថតៈ xaluan.com) (VOVworld)-ទទួលសេចក្តីអញ្ជើញរបស់សម្ព័ន្ធភាពសមាជិកសភាមិត្តភាព ជប៉ុន- វៀតណាម គណៈប្រតិភូកម្មាភិបាលជាន់ខ្ពស់ចំណុះក្រុមបណ្តាសមាជិកសភាវៀត ណាម-ជប៉ុន ដឹកនាំដោយលោក To Huy Rua សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈឹម និងជាប្រធានក្រុម សមាជិកសភមិត្តភាព វៀតណាម-ជប៉ុន បានអញ្ជើញទៅបំពេញទស្សនកិច្ច ការងារនៅជប៉ុនចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥សីហាឆ្នាំ២០១៣។ ក្នុងការជួបសន្ទនាជាមួយនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe នាថ្ងៃទី២សីហា លោក To Huy Rua អះអាងថា វៀតណាមជានិច្ចកាលយក ចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយជប៉ុន។ រីឯ នាយករដ្ឋមន្រ្តី Shizo Abe បាន សង្កត់ធ្ងន់ថា ការដែលលោកជ្រើសរើសវៀត ណាមជាការបោះជំហានដំបូងក្នុង ដំណើរបំពេញទស្សនកិច្ចបរទេសក្រោយ ពីទទួលដំណែង សឲ្យឃើញថា តូក្យូ យកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយរដ្ឋធានីហាណូយ។ លោក Shinzo Abe អះអាងថា នឹងរួមចំណែកធ្វើឲ្យទំនាក់ ទំនងនៃប្រទេសទាំងពីឡើងកំពស់ថ្មី។ មុន នោះ លោក To Huy Rua បានជួបជាមួយថ្នាក់ដឹកនាំមួយចំនួនរបស់ជប៉ុន៕
Related




