VOV WorldVOV World
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ជួបធ្វើការជាមួយសមាគមអតីតយុទ្ធជន
09/03/2017 11:39
(VOVworld)-សមាគមអតីតយុទ្ធជនវៀតណាមរួមចំណែកបំផុសស្មារតីស្នេហាជាតិ ស្មារតីសាមគ្គីជនជាតិទាំងមូល។​នេះជាការអះអាងរបស់ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan ជួបធ្វើការជាមួយសមាគមអតីតយុទ្ធជន
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ថ្លែងមតិក្នុងជំនួបធ្វើការជាមួយសមាគមអតីតយុទ្ធជនវៀតណាម (រូបថតៈ daidoanket.vn) (VOVworld)-សមាគមអតីតយុទ្ធជនវៀតណាមរួមចំណែកបំផុសស្មារតីស្នេហាជាតិ  ស្មារតីសាមគ្គីជនជាតិទាំងមូល។​នេះជាការអះអាងរបស់ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan ជួបធ្វើការជាមួយ សមាគមអតីតយុទ្ធជនវៀតណាម នាព្រឹកថ្ងៃទី៩មិនានៅទីក្រុងហាណូយ។លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា ក្នុងសកម្មភាពកិច្ចការបរទេសប្រជាជន សមាគមអតីតយុទ្ធជនវៀតណាមជាកាណាល់សំខាន់ក្នុងការរក្សាទំនាក់ទំនងរវាង  ប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជា។ រណសិរ្សមាតុភូមិវៀតណាមតែងតែចាត់  ទុក សមាគមអតីតយុទ្ធជនវៀតណាមជាមអង្គការសមាជិកសំខាន់។​ស្តីពីការងារឃ្លាំ មើល បង្ការប្រឆាំងអំពើពុករលួយ លោក Nguyen Thien Nhan មានបំណងថា សមា គមន៍អតីតយុទ្ធជនវៀតណាមគ្រប់ជាន់ថ្នាក់នឹងទទួលរាល់ព័ត៌មានរបស់ប្រជាជន  ដើម្បីផ្ញើជូនរណសិរ្សមាតុភូមិ តាមនោះ ដាក់សំណើរត្រូវស្ថាប័នមានសមត្ថភាពដោះ  ស្រាយ៕

More