ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមជួបប្រាស្រ័យជាមួយជនវៀតណាមនៅឯបរទេស
26/01/2015 10:25
(VOVworld) - នារសៀលថ្ងៃទី២៥ មករា នៅទីក្រុង ហូជីមិញ ភាគខាងត្បូងវៀត ណាម ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោកNguyen Thien Nhan បានមានជំនួបប្រាស្រ័យជាមួយជនវៀត ណាមនៅឯបរទេសគំរូ ដែលជាសមាជិកគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម នីតិកាលទី៨។

(VOVworld) - នារសៀលថ្ងៃទី២៥ មករា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត ណាម ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan បានមានជំនួបប្រាស្រ័យជាមួយជនវៀតណាមនៅឯបរទេសគំរូ ដែល ជាសមាជិក គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនីតិកាលទី៨។ នៅទីនេះ តំណាងជនវៀតណាមនៅឯបរទេសគំរូនៅប្រទេសនានាដូចជា ជប៉ុន អាមេរិក អាល្លឺម៉ង់ អង់គេ្លស ឡាវ កម្ពុជា ជាដើម បានជូនដំណឹងព័ត៏មានសំខាន់ៗ ទាក់ទិនដល់ជីវភាព រស់នៅខាងសេដ្ឋកិច្ច អប់រំ វប្បធម៌នៅប្រទេសសាម៉ី ព្រម ទាំងចែករំលែកភាព ងាយស្រួលក៏ដូចជាការលំបាកក្នុងការងារប្រមូលផ្ដុំ ចលនា ជនវៀតណាមនៅឯបរទេស ចូលរួម សកម្មភាពសហគមន៍ ឆ្ពោះទៅស្រុក កំណើត។លោក Nguyen Thien Nhan បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋជានិច្ចកាល យកចិត្ត ទុកដាក់និងវាយតំលៃខ្ពស់ចំពោះរាល់ការរួមវិភាគទានរបស់ជនវៀត ណាមនៅឯបរទេស និង អះអាងថា សហគមន៍ជនវៀតណាមនៅឯបរទេស ជាចំណែកមិនអាចកាត់ផ្ដាច់ ចេញរបស់ប្រជាជាតិវៀតណាម។ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Thien Nhan និងតំណាងជនវៀតណាមនៅឯបរទេសជាគំរូថតរូបអនុស្សាវរីយ៍ នារសៀលថ្ងៃដដែល លោក Nguyen Thien Nhan បានទៅសាកសួរសុខទុក្ខ បុព្វជិក Nguyen Cong Danh ប្រធានគណៈកម្មាធិការសាមគ្គីភាពសាសនា កាតូលិកវៀតណាម ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីពេទ្យ Thong Nhat នៃទីក្រុងហូជីមិញ៕
Related




