VOV WorldVOV World
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
29/01/2026 08:25
(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែមករា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានមកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមករា តាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង។
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa មកដល់ទីក្រុងហាណូយ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ (រូបថត៖ VNA) យោងតាមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសវៀតណាម លោក Julien Guerrier ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានធ្វើឡើងស្របពេលដែលទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបបានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងទូលំទូលាយបំផុតនៅក្នុងតំបន់ ក្រោយរយៈពេល ៣៥ ឆ្នាំ ហើយកិច្ចសហប្រតិបត្តិការវៀតណាម-សហភាពអឺរ៉ុបបានឈានដល់ដំណាក់កាលមួយ ដែលអាចបើកចេញ "យុគសម័យថ្មី" នៅក្នុងទំនាក់ទំនងរវាងភាគីទាំងពីរផងដែរ៕
TAG
VOV/VOVworld/ប្រធានក្រុមប្រឹក្សា/អឺរ៉ុប/ដំណើរទស្សនកិច្ច/វៀតណាម