VOV WorldVOV World
ប្រធានរដ្ឋ​លោក លឿង គឿង៖ ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបកំពុងអភិវឌ្ឍជាវិជ្ជមាន ជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ
29/01/2026 10:38
(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ ខែមករា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងហាណូយ លោកប្រធានរដ្ឋ លឿង គឿង បានធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប António Costa ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៨-២៩ ខែមករា តបតាមការអញ្ជើញរបស់លោកប្រធានរដ្ឋ លឿង គឿង។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច មេដឹកនាំទាំងពីរបានជួបប្រជុំគ្នាមុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមនិងសហភាពអឺរ៉ុប (EU) ធ្វើការសន្ទនា។
ប្រធានរដ្ឋ​លោក លឿង គឿង៖ ទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុបកំពុងអភិវឌ្ឍជាវិជ្ជមាន ជាក់ស្តែង និងគ្រប់ជ្រុងជ្រោយ
លោកប្រធានរដ្ឋ លឿង គឿង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះប្រធានក្រុមប្រឹក្សាអឺរ៉ុប។ រូបថត៖ Viet Cuong/VOV ថ្លែងនៅក្នុងកិច្ចសន្ទនា លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក António Costa បានធ្វើ ឡើងបន្ទាប់ពីវៀតណាមបានរៀបចំប្រកបដោយជោគជ័យ នូវមហាសន្និបាតបក្សលើកទី ១៤ បានបង្ហាញពីទំនុកចិត្តនយោបាយខ្ពស់រវាងភាគីទាំងពីរ និងបង្កើតមូលដ្ឋានគ្រឹះដើម្បីជំរុញទំនាក់ទំនងវៀតណាម-សហភាពអឺរ៉ុប ឲ្យបន្តអភិវឌ្ឍន៍ក្រោយរយៈពេល ៣៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត (១៩៩០-២០២៥)។ ប្រធានរដ្ឋវៀតណាម លោក លឿង កឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Antonio Costa។ រូបថត៖ Viet Cuong/VOV លោកប្រធានរដ្ឋ លឿង គឿង បានបញ្ជាក់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ចំពោះតួនាទី និងឋានៈរបស់សហភាពអឺរ៉ុប ដែលជាដៃគូដ៏សំខាន់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ហើយបានឲ្យដឹងថា វៀតណាម និងសហភាពអឺរ៉ុបចែករំលែកសារៈសំខាន់នៃការជំរុញពហុភាគីនិយម និងការគោរព ច្បាប់ ស្រប់តាមគោលដៅនៃសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ លោកប្រធានរដ្ឋ លឿង គឿង បានលើកច្បាស់ថា៖
TAG
VOV/VOVworld/ប្រធានរដ្ឋ​/វៀតណាម/សហភាពអឺរ៉ុប/អភិវឌ្ឍជាវិជ្ជមាន