ប្រធានរដ្ឋគុយបានឹងមានបទថ្លែងមតិនៅអ.ស.បជាលើកដំបូង
16/09/2015 09:43
(VOVworld)-តាមសេចក្តីជូនដំណឹងរបស់អ.ស.បនាថ្ងៃ ទី១៥កញ្ញាថា ប្រធានរដ្ឋ គុយបាលោក Raul Castro នឹង មានបទថ្លែងមតិនៅសម័យប្រជុំប្រចាំឆ្នាំ

ប្រធានរដ្ឋគុយបាលោក Raul Castro (THX/TTXVN) (VOVworld)-តាមសេចក្តីជូនដំណឹងរបស់អ.ស.បនាថ្ងៃទី១៥កញ្ញាថា ប្រធានរដ្ឋគុយបា លោក Raul Castro នឹងមានបទថ្លែងមតិនៅសម័យប្រជុំប្រចាំឆ្នាំរបស់ មហាសន្និបាត អ.ស.បនាថ្ងៃទី២៨កញ្ញាខាងមុខ ក្នុងថ្ងៃតែមួយ ជាមួយបទថ្លែងមតិ របស់ប្រធានា ធិបតីអាមេរិកលោក Barack Obama។ នេះជាដំណើរទស្សនកិច្ច ជាលើកដំបូងនៅ សហរដ្ឋអាមេរិក របស់ថ្នាក់ដឹកនាំគុយបារូបនេះ ក្នុងឋានៈជាប្រធានរដ្ឋផងដែរ។ ក្នុងថ្ងៃនោះ ប្រធានរដ្ឋចិន លោក Xi Jinping ក៏មានវត្តមាននៅមហាសន្និបាតអ.ស.ប ជាលើក ដំបូងដែរ ហើយមានបទថ្លែងមតិមុននឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Purtin។ សម័យប្រជុំនេះ មានវត្តមានថ្នាក់ដឹកនាំលើពិភពលោកចំនួន១៦០នាក់៕
Related




