ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
25/07/2012 09:57
នារសៀលថ្ងៃទី ២៥ កក្ដដា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន រួមជាមួយ គណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាកម្ពុជា បានចាកចេញពីទីក្រុងហា ណូយ បញ្ចប់ដំណើរ ទស្សនកិច្ចមិត្តភាពជា ផ្លូវការនៅវៀតណាម។

នារសៀលថ្ងៃទី ២៥ កក្ដដា ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន រួមជាមួយ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរ ទស្សនកិច្ចមិត្តភាពជាផ្លូវការនៅវៀតណាម។ ក្នុងបណ្ដាជំនួប ការចរចារ រវាងថ្នាក់ដឹក នាំបក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាមជាមួយប្រធានរដ្ឋសភាកម្ពុជានិង គណៈប្រតិភូជាន់ ខ្ពស់រដ្ឋសភាកម្ពុជា ភាគីទាំង ២ បានអះអាងថា៖ ជានិច្ចកាល យកចិត្តទុកដាក់និងប្តេជ្ញា ចិត្តជំរុញទំនាក់ទំនងវៀតណាម-កម្ពុជា អភិវឌ្ឍន៍ដោយ ឥតឈប់ឈរ ដើម្បីផលប្រ យោជន៍របស់ប្រជាជននៃប្រទេសទាំង ២ ព្រមទាំង រួមចំណែកដើម្បីបុព្វហេតុសន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍន៍ក្នុងតំបន់និងលើ សកលលោក ឲ្យខ្លាំងក្លាថែមទៀត។ ភាំគីទាំង ២ បានឯកភាពបង្កើនការជួបប្រាស្រ័យ ការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ រវាងរដ្ឋសភាទាំង ២ ថែមទៀត។ ក្នុងក្របខ័ណ្ឌ ដំណើរទស្សនកិច្ច ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន និងប្រធានរដ្ឋសភា វៀតណាម Nguyen Sinh Hung បានចុះហេត្ថលេខា លើកិច្ចព្រមព្រៀង សហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំង ២៕ ប្រធានរដ្ឋសភាកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (Image: Vietnamplus)
Related





