ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួបសន្ទនាជាមួយប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ
01/02/2016 10:21
(VOV)_នារសៀលថ្ងៃទី១កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ លោកAbdullah Al Sheikh ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ច

ប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ លោកAbdullah Al Sheikh (VOV)_នារសៀលថ្ងៃទី១កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាអារ៉ាប់ប៊ីសាអ៊ូឌីដ លោកAbdullah Al Sheikh ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ វាយតំលៃ ខ្ពស់ចំពោះដំណើរទស្សនកិច្ចនៅវៀតណាម របស់គណៈប្រតិភូរដ្ឋសភាអារ៉ាប់ប៊ី សាអ៊ូឌីដ ប្រធានរដ្ឋសភាវៀតណាម លោក Nguyen Sinh Hung បានជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកពង្រឹងទំនាក់ទំនងសហប្រតិបត្តិការ មិត្តភាពរវាងប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ។ លោក Nguyen Sinh Hung ក៏បាន ស្នើអោយបណ្ដាអង្គភាពអាជីវកម្មអារ៉ាប់ប៊ីសាអ៊ូឌីដ បង្កើនវិនិយោគនៅវៀត ណាម ភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគនានាយ៉ាងឆាប់រហ័ស។ ប្រធានរដ្ឋសភា អារ៉ាប់ប៊ីសាអ៊ូឌីដ លោក Abdullah Al Sheikh បានអះអាងថា៖អារ៉ាប់ប៊ីសាអ៊ូឌីដ មានគោលបំណងជំរុញ ទំនាក់ទំនងប្រពៃណីដ៏ល្អប្រសើរជាមួយវៀតណាម និងចាត់ទុកវៀតណាម ជា ដៃគូ័សំខាន់នៅទ្វីបអាស៊ី។ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តគាំទ្រនិងជួយឧបត្ថម្ភគ្នាទៅវិញទៅ មកនៅវេទិកាតំបន់និងអន្តរជាតិ រួមគ្នាសហប្រតិបត្តិការកសាងសន្តិភាព ស្ថិរ ភាព និងជំរុញការអភិវឌ្ឍនួ សម្បូរុងរឿង ដើម្បីផលប្រយោជន៍របស់ប្រជាជន នៃប្រទេសទាំងពីរ៕
Related




