VOV WorldVOV World
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកជប៉ុន
06/03/2014 07:41
(VOVworld) – ក្នុងការទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi នរសៀលថ្ងៃទី ៥ មិនា ប្រធានរដ្ឋ វៀតណាម លោក Truong Tan Sang បានសម្តែងក្តីសប្បាយ រីករាយចំពោះការបោះជំហានយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនង នយោបាយរវាងវៀតណាមនិងជប៉ុន។
ប្រធានរដ្ឋវៀតណាមទទួលជួបសន្ទនាជាមួយព្រឹទ្ធសមាជិកជប៉ុន
ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang ទទួលជួបសន្ទនាព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi (Image: Vietnam+) (VOVworld) – ក្នុងការទទួលជួបសន្ទនាព្រឹទ្ធសមាជិកជប៉ុន លោក Keizo Takemi នារសៀលថ្ងៃទី ៥ មិនា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានសម្តែង ក្តីសប្បាយរីករាយចំពោះការបោះជំហានយ៉ាងខ្លាំងក្លាក្នុងទំនាក់ទំនងនយោបាយ រវាងវៀតណាមនិងជប៉ុន។ ប្រធានរដ្ឋវៀតណាមបានថ្លែងអំណរគុណជប៉ុនដែល បានជួបឧបត្ថម្ភយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមតាម រយៈប្រភពទុន ODA ក្នុងរយៈពេល ២០ ឆ្នាំកន្លងមក។ លោក​ Truong Tan Sang គាំទ្រការផ្តើមគំនិតអំពីកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលរវាងប្រទេស ទាំង ២ ជាពិសេស ជប៉ុនបានជួយឧបត្ថម្ភវៀតណាមកសាងមន្ទីពេទ្យ Cho Ray ទី ២ ជាដើម។ ប្រធានរដ្ឋ Truong Tan Sang ជឿជាក់ថា៖ ក្នុងឋានៈរបស់ ខ្លួន លោក Keizo Takemi នឹងបន្តរួមចំណែកសកម្មក្នុងការលាតត្រដាងបណ្ដាខ្លឹមសារ សហប្រតិបត្តិការនិងពង្រឹងចំណងមិត្តភាពទ្វេភាគីឲ្យបានល្អប្រសើ។ រីឯខ្លួនវិញ ព្រឹទ្ធសមាជិក Keizo Takemi បានអះអាងថា៖ទំនាក់ទំនងសហប្រតិបត្តិការលើ វិស័យសុខាភិបាលរវាងជប៉ុននិងវៀតណាមកាន់តែអភិវឌ្ឍន៍ស៊ីជម្រៅហើយ ជឿជាក់ថា៖វៀតណាមនិងជប៉ុនរួមនាំចេញយន្តការគោលនយោបាយដើម្បី អនុវត្តឲ្យបានល្អការធានារ៉ាប់រងសំរាប់ប្រជាជនវៀតណាមទាំងមូល៕

More