ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang បញ្ចប់ប្រកបដោយជោគជ័យដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសហព័ន្ធអេត្យូពី
25/08/2018 09:56
(VOVWORLD) - នាព្រឹកថ្ងៃទី២៥សីហា តាមម៉ោងតំបន់ (រសៀលថ្ងៃដដែលតាមម៉ោងទីក្រុងហាណូយ) ប្រធានរដ្ឋ វៀតណាម លោក Tran Dai Quang និងលោកជំទាវជា ភរិយាបានចាកចេញពីរដ្ឋធានី Addis Ababa បញ្ចប់ប្រ កបដោយជោគជ័យ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណ រដ្ឋប្រធាធិបតេយ្យអេត្យូពី ចាប់ពីថ្ងៃទី ២៣ដល់ថ្ងៃទី២៥ខែសីហាឆ្នាំ២០១៨ តាមការអញ្ជើញរបស់ប្រធានាធិបតេយ្យ អេត្យូពី លោក Mulatu Teshome។

ប្រធានាធិបតី Mulatu Teshome និងភរិយាបានឧទ្ទេសនាមដល់លោកប្រធានរដ្ឋ Tran Dai Quang និងភរិយាអំពីរប្រពៃណីរបស់អេត្យូពី (រូបថតៈvietnamnet.vn) ទទួលតាមការអញ្ជើញរបស់ប្រធានាធិបតីអេហ្ស៊ីប Abdel Fattah Al Sisi ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវ បានអញ្ជើញទៅ បំពេញទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់ សាធារណរដ្ឋអារ៉ាប់ អេហ្ស៊ីប ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨សីហាឆ្នាំ២០១៨។ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់អេហ្ស៊ីបរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ជាដំណើរទស្សនកិច្ចជាផ្លូវការ លើកដំបូងរបស់ប្រមុខរដ្ឋវៀតណាម ទៅកាន់អេហ្ស៊ីប ចាប់តាំងពីប្រទេសទាំង ពីរ បង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ១៩៦៣មក។ ដំណើរទស្សនកិច្ចនេះត្រូវបានរំពឹងទុកថា នឹងរួមចំណែកក្នុងការជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើ គ្រប់វិស័យ ដូចជា នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជនិងវិនិយោគ វប្បធម៌និងអប់រំ ជាដើម៕
Related
More




