VOV WorldVOV World
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយ គណៈប្រតិភូមិត្តភាពចិន
24/04/2014 07:00
(VOVworld)-នារសៀលថ្ងៃទី២៣មេសានៅទីក្រុង ហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបជាមួយគណៈប្រតិភូ
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយ គណៈប្រតិភូមិត្តភាពចិន
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ទទួលជួបជាមួយ គណៈប្រតិភូ មិត្តភាពចិន (រូបថតៈ TTXVN) (VOVworld)-នារសៀលថ្ងៃទី២៣មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានទទួលជួបជាមួយគណៈប្រតិភូជាសាច់ញ្ញាត្តិរបស់ បណ្តាគ្រួសារជាអតីតទីប្រឹក្សាយោធារបស់ចិនដែលធ្លាប់ជួយប្រជាជនវៀត ណាមនាគ្រាប្រយុទ្ធប្រឆាំងពួកឈ្លានពានបារំាង។ ប្រធានរដ្ឋចាត់ទុកថា ដំណើរ ទស្សនកិច្ចនេះបានសម្តែងនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅរវាងប្រជាជននៃប្រ ទេសទាំងពីរ និងសាច់ញ្ញាត្តិរបស់បណ្តាអតីតទីប្រឹក្សាចិនមកទស្សនាវៀតណាម ។ លោក​ Truong Tan Sang បានស្នើរសមាជិករបស់គណៈប្រតិភូនេះនឹងបន្តមានការ រួមវិភាគទាន ក្នុងការបង្កើនទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម-ចិន៕

More