ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ជួបសំណេះសំណាលជាមួយគណៈកម្មការទាក់ទងរណសិរ្ស Tay Nguyen
23/07/2015 08:40
(VOVworld) - ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានអះអាងថា បក្ស រដ្ឋនិងប្រជាជនចងចាំជា និច្ចចំពោះរាល់ពលីកម្មរបស់ កងកម្លាំងអង្គទ័ពលេខ ៣ Tay Nguyen ដើម្បីរក្សាឯករាជ្យអធិបតេយ្យភាព របស់ប្រទេសជាតិ។

ប្រធានរដ្ឋលោក Truong Tan Sang ជូនអំណោយអនុស្សាវរីយ៍សំរាប់តំណាងកងកម្លាំងអង្គទ័ពលេខ៣ Tay Nguyen (VOVworld) - នៅជំនួបសំណេះសំណាលជាមួយគណៈកម្មការទាក់ទងរណសិរ្ស Tay Nguyen នាថ្ងៃទី២២ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បាន អះអាងថា បក្ស រដ្ឋនិងប្រជាជនចងចាំជានិច្ចចំពោះរាល់ពលីកម្មរបស់ កងកម្លាំង អង្គទ័ពលេខ៣ Tay Nguyen ដើម្បីរក្សាឯករាជ្យអធិបតេយ្យភាពរបស់ប្រទេសជាតិ។ លោកប្រធានរដ្ឋសង្ឃឹមថា ដោយមានបទពិសោធន៍ជាច្រើនក្នុងសម័យសង្គ្រាម និងក្នុងការងារសង្គមកិច្ចនាសម័យសន្តិភាព អតីតយុទ្ធជននានានឹងបន្ត រួមវិភាគ ទានយ៉ាងសកម្មសំរាប់បុព្វហេតុកសាងនិងការពារមាតុប្រទេស៕
Related





