ប្រធានរដ្ឋវៀតណាមអញ្ជើញចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិក
20/04/2015 08:34
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតី ឥណ្ឌូនេស៊ីលោក Joko Widodo ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នឹងដឹកនាំគណៈប្រតិភូវៀត ណាមទៅ ចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិកនៅ រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី

(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅ ចូលរួមសន្និសីទកំពូលអាស៊ី-អាហ្វ្រិកនៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីនិងពិធី រំលឹកខួបអនុស្សាវរីយ៍៦០ឆ្នាំនៃសន្និសីទ Bandung ១៩៥៥ និង១០ឆ្នាំនៃទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រថ្មីអាស៊ី-អាហ្វ្រិកនៅទីក្រុង Bandung ចាប់ពីថ្ងៃទី២២ដល់ទី២៤ ខាង មុខ។ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang ដោយប្រធានបទ“បង្កើនកិច្ចសហប្រតិបតិ្តការរវាងបណ្ដាប្រទេសមិនចូលបក្ស សម្ព័ន្ធនិងកំពុងអភិវឌ្ឍន៍សំដៅជំរុញ សន្តិភាពនិងភាពសម្បូររុងរឿងលើពិភព លោក” គណៈប្រតិភូវៀតណាមចូលរួម សន្និសីទលើកនេះ គឺសំដៅអនុវត្តការ ផ្ដួចផ្ដើមគំនិតម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ រួមវិភាគទានកសាងនិងមាន ការទទួលខុសត្រូវនៅសន្និសីទ។វៀតណាមក៏មាន គោលបំណងរួមជាមួយ ប្រទេសអាស៊ី-អាហ្រ្វិកនានាការពារគោលការណ៍ Bandung និងគោលការណ៍ ផ្សេងៗនៃច្បាប់អន្តរជាតិ បើកទូលាយទំនាក់ទំនងសហប្រតិបតិ្តការលើវិស័យ ជាច្រើនជាមួយប្រទេសអាស៊ី-អាហ្រ្វិកដទៃ ព្រមទាំងបង្កើនទំនាក់ទំនងដៃគូ យុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ីផងដែរ៕
Related




