ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau
25/07/2015 08:31
(VOVworld) - នាថ្ងៃទី២៤ កក្កដា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang និងគណៈប្រតិភូមជ្ឈឹមបាន អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាមដើម្បីស្វែងយល់ អំពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម ធានាសន្តិសុខយោធានៅទីនេះ។

(VOVworld) - នាថ្ងៃទី២៤ កក្កដា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang និង គណៈប្រតិភូមជ្ឈឹមបានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាមដើម្បីស្វែងយល់អំពីស្ថានភាពអភិវឌ្ឍន៍ សេដ្ឋ កិច្ចសង្គម ធានាសន្តិសុខយោធានៅទីនេះ។ក្នុងជំនួបសំណេះសំណាលជាមួយ ជនរួមជាតិអ្នកនេសាទ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋជានិច្ចកាលបង្ក លក្ខណៈងាយស្រួលនិងយកចិត្តទុកដាក់ដល់សកម្មភាពរបស់អ្នកនេសាទនៅ សមុទ្រ ហើយសកម្មពិភាគ្សាជាមួយប្រទេសនានាដោះស្រាយបញ្ហាតំបន់ត្រួតស៊ី គ្នាដើម្បីអ្នកនេសាទនឹងនរចិត្តច្បាមជាប់សមុទ្រ។ លោកប្រធានរដ្ឋ Truong Tan Sang ជូនអំណោយសំរាប់អ្នកនេសាទ នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Truong Tan Sang បានទៅសាកសួរសុខទុក្ខ កម្មាភិបាល បុគ្គលិកនៃគណៈកម្មការគ្រប់គ្រងមណ្ឌលឧស្សាហកម្មឯកទេស Phu My ៣។ មុននោះ នាព្រឹកថ្ងៃនេះ លោក Truong Tan Sang បានអញ្ជើញទៅទស្សនាក្រុមហ៊ុន Vietubes ដែលជាក្រុមហ៊ុនសាជីវកម្មរវាងវៀតណាមជាមួយជប៉ុននិងន័រវេសដែល មានជំនាញផលិតបំពង់គ្រប់ប្រភេទសំរាប់ផ្នែកប្រេងឧស្ម័ន៕
Related




