VOV WorldVOV World
ប្រធានរដ្ឋវៀតណាមTruong Tan Sang ទទួលជួបជាមួយ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនROSATOM
30/03/2012 10:39
(VOVworld)-នាព្រឹកថ្ងៃទី៣០មិនាថ្លែងមតិក្នុងពិធីទទួល ជួបជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុនថាមពលបរមាណូ ជាតិរុស្ស៊ី (ROSATOM) Sergey Kirienko ដែលកំពុងមាន ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម
ប្រធានរដ្ឋវៀតណាមTruong Tan Sang ទទួលជួបជាមួយ អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនROSATOM
ប្រធានរដ្ឋវៀតណាម Truong Tan Sang ទទួលជួបជាមួយលោក  Sergey Kirienko (រូបថតៈInternet) (VOVworld)-នាព្រឹកថ្ងៃទី៣០មិនា ថ្លែងមតិក្នុងពិធីទទួលជួបជាមួយអគ្គនាយកសម្ព័ន្ធ ក្រុមហ៊ុន ថាមពលបរមាណូជាតិរុស្ស៊ី(ROSATOM) Sergey Kirienko ដែលកំពុងមាន ដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ប្រធានរដ្ឋវៀតណាម Truong Tan Sangបាន លើកច្បាស់ ថាវៀតណាមក្នុងស្ថិតក្នុងដំណាក់កាលអនុវត្តយុទ្ធសាស្រ្តសេដ្ឋកិច្ចសង្គម តាមសេចក្តីសម្រេចចិត្តនៃមហាសន្និបាត លើកទី១១ បក្សកុម្មួយនិស្តវៀតណាមដោយ ការ ផ្តោតអភិវឌ្ឍន៌បណ្តា ផ្នែកឧស្សាហកម្មមុខព្រួញ។ ចំពោះមុខ តម្រូវការប្រើប្រាស់ អគ្គីសនី មានការ កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ការអនុវត្តធានាល្បឿន គុណភាព និង ប្រសិទ្ធភាពរបស់រោងចក្រ អគ្គីសនីនុយក្លេអ៊ែរដំបូង ជាប្រការចាំបាច់ និងមានអត្ថន័យ ច្រើន ។ ប្រធានរដ្ឋTruong Tan Sang ជឿជាក់ថា តាមរយៈអនុវត្តគំរោងការន៌រោងចក្រ អគ្គីសនីនុយក្លេអ៊ែរ Ninh Thuan វៀតណាមនឹងមានជួរអ្នកជំនាញការពូកែអំពីវិស័យ នេះ តាមរយៈការបណ្តុះបណ្តារបស់រុស្ស៊ី។ អគ្គនាយក Sergey Kirienko អះអាងថានឹង ខំប្រឹងប្រែង អស់ពីកម្លំាងកាយចិត្តដើម្បីសម្រេចគំរោងការន៌នេះ ដោយមានគុណភាព ខ្ពស់បំផុតនិងតបនឹងបំណងប្រាថ្នារបស់វៀតណាម៕