បរិយាកាសបង្ហាញបុណ្យតេតប្រពៃណីវៀតណាមនៅសាធារណរដ្ឋឆែក
03/02/2016 10:52
(VOVworld)-នាយប់ថ្ងៃទី២កុម្ភៈនៅរដ្ឋធានី Praha ស្ថានទូតវៀតណាមប្រចាំ នៅសាធារណរដ្ឋឆែកបានរៀបចំពិធីជប់លៀង

ទិដ្ឋភាពនៃពិធី (VOVworld)-នាយប់ថ្ងៃទី២កុម្ភៈនៅរដ្ឋធានី Praha ស្ថានទូតវៀតណាមប្រចាំ នៅសាធារណរដ្ឋឆែកបានរៀបចំពិធីជប់លៀងដ៏អធិកអធមក្នុងឱកាសបុណ្យ តេតប្រពៃណីវៀតណាម។ ដើម្បីជួយឲ្យភ្ញៀវបរទេសយល់ច្បាស់អំពីបុណ្យ តេតប្រពៃណីវៀតណាមថែមទៀត បរិយាកាសបុណ្យតេតត្រូវបានបង្ហាញនៅ មជ្ឈមណ្ឌ ល Dong Do នៅរដ្ឋធានី Praha។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ ឆែក លោក Truong Manh Son បានឲ្យដឹងថា ៖ “ឆ្នាំនេះ យើងខ្ញុំបានអញ្ជើញអង្គទូតនានានិងមិត្តភក្តិឆែកមកចូលរួម បុណ្យ តេតប្រពៃណីដោយបង្ហាញបរិយាកាសវប្បធម៌និងម្ហូបអាហារ ទទួលឆ្នាំថ្មីរបស់ វៀតណាម តាមរយៈពិធីសែនជីដូនជីតា និងជួបប្រាស្រ័យ វប្បធម៌ដូចជាច្រៀង ចម្រៀងប្រជាប្រិយ Quan hoនិង Chau van។ ជាទីបំផុត គឺខ្ញុំចងនាំមកសារមួយគឺ វៀតណាមកំពុងធ្វើសមាហរណកម្មជាមួយពិភព លោក”៕
Related




