VOV WorldVOV World
ប្រជាជនខ្មែរនៅខេត្តអានយ៉ាង អប់អរសាទរបុណ្យចូលឆ្នាំថ្មីខ្មែរ ដោយសេចក្តីសប្បាយ​​​រីករាយ និងកក់ក្តៅ
06/04/2026 11:38
[VOVWORLD] - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី៦ ខែមេសា គណៈប្រតិភូខេត្តអានយ៉ាង ដឹកនាំដោយលោកស្រី ត្រិន ធីថាញ់ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ រណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង បានទៅសួរសុខទុក្ខ ផ្តល់អំណោយ និងជូនពរឆ្នាំថ្មីដល់ព្រះសង្ឃ ព្រះចៅអធិការ ​អាចារ្យ មន្ត្រីចូលនិវត្តន៍ឆ្នើមៗ និងពុទ្ធបរិស័ទនៃព្រះ​ពុទ្ធសាសនាថេរវាទ នៅឃុំ ទ្រីតុន និងឃុំ អូឡាំ។
ប្រជាជនខ្មែរនៅខេត្តអានយ៉ាង អប់អរសាទរបុណ្យចូលឆ្នាំថ្មីខ្មែរ ដោយសេចក្តីសប្បាយ​​​រីករាយ និងកក់ក្តៅ
260406 AM 15.jpg លោកស្រី ត្រិន ធីថាញ់ហឿង អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មការ រណសិរ្សមាតុភូមិវៀតណាមខេត្តអានយ៉ាង ប្រគល់អំណោយ និងជូនពរ​ឆ្នាំថ្មីដល់មន្ត្រីចូលនិវត្តន៍ និងគ្រួសារគោលនយោបាយជាជនជាតិ​ខ្មែរនៅក្នុងឃុំ ទ្រីតុន។ រូបថត៖ Cong Mao/TTXVN មក​ទស្សនាវត្ត ស្វាយ ស និងវត្ត ភ្នំ តាប៉ា ក្នុងឃុំទ្រីតុន និងវត្តសាឡូន ក្នុងឃុំ អូឡាំ គណៈប្រតិភូបានសាកសួរសុខទុក្ខ និងផ្ញើរ​​សារ​ជូន​ពរដល់ព្រះសង្ឃ ព្រះចៅអធិការ ​អាចារ្យ និងពុទ្ធបរិស័ទ ​អប់អរសាទរបុណ្យ​ចូល​ឆ្នាំថ្មី​ ប្រកប​ដោយសេចក្តី​សប្បវាយ​​រីករាយ កក់ក្តៅ និងសុភមង្គល; ហើយ​សង្ឃឹមថា បណ្តាព្រះសង្ឃ ព្រះចៅអធិការ និង​អាចារ្យ នឹងបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព ដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋាភិបាល និងប្រជាជនខ្មែរ ដោយរួមចំណែកដល់ការកសាងខេត្តអានយ៉ាង ឲ្យកាន់តែរីកចម្រើននិងស្រស់ស្អាត។ ក្នុងឱកាសនេះ គណៈប្រតិភូក៏បានទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរ​ឆ្នាំថ្មីដល់មន្ត្រីចូលនិវត្តន៍ និងគ្រួសារគោលនយោបាយចំនួន ១២ គ្រួរ ដែលជាជនជាតិ​ខ្មែរនៅក្នុងឃុំ ទ្រីតុន និងឃុំអូឡាំ៕​ បុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនខ្មែរ ជាឱកាសដើម្បីអបអរសាទរឆ្នាំថ្មី និង​​បួងសួងសុំសេចក្តីសុខ ជីវភាពសម្បូរ​ធូរធា និងសុភមង្គល។ ឆ្នាំនេះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦៕
TAG
VOV/VOVWORLD/ខេត្តអានយ៉ាង/បុណ្យចូលឆ្នាំថ្មី/ខេត្តអានយ៉ាង​

More