ប្រជាជនក្រិកនាំគ្នាបញ្ចេញសាច់ប្រាក់ពីធនាគារ
15/06/2012 10:01
VOV-ប្រជាជនក្រិកកំពុងនាំបញ្ចេញសាច់ប្រាក់ពី បណ្តាធនាគារព្រមទាំង ផ្អឹបទុកស្បៀងអាហារ។ មូលហេតុគឺប្រជាជនប្រទេសនេះព្រួយបារម្មណ៏ថា

ប្រជាជនក្រិកនាំគ្នាទៅកាន់ធនាបញ្ចេញសាច់ប្រាក់(រូបថត៖ Internet) VOV-ប្រជាជនក្រិកកំពុងនាំគ្នាបញ្ចេញសាច់ប្រាក់ពីបណ្តាធនាគារព្រមទាំង ផ្អឹបទុកស្បៀងអាហារ។មូលហេតុគឺប្រជាជនប្រទេសនេះព្រួយបារម្មណ៏ថា៖ លទ្ធផលនៃការបោះឆ្នោតនាថ្ងៃទី១៧មិថុនាខាងមុខ អាចរុញច្រានក្រិកឲ្យដើរ ចេញពីតំបន់អឺរ៉ូ(Eurozone)។និយោជិកបណ្តាធនាគារក្រិកឲ្យដឹងថា៖មានទឹក ប្រាក់ប្រមាណពី ៥០០លានដល់៨០០លានអឹរ៉ូបានដកចេញពីបណ្តាធនាគារ ក្នុង១ថ្ងៃ។ទន្ទឹមនោះប្រជាជនក្រិកក៏នាំគ្នាទៅទិញយកមីអ៊ីតាលីនឹងម្ហូបដាក់ កំប៉ុងនៅពេលដែលមានពាក្យចរចាមអារាមថា៖ក្រិកអាចដើរចេញពីតំបន់អឺរ៉ូ នឹងវិលត្រឡប់មកចាយប្រាក់របស់ខ្លួនបើសិនជាបេក្ខជនAlexis Tsipras មេដឹក នាំគណះបក្សប្រជាធិបតេយ្យឆ្វេងនិយម Syrizaឈ្នះក្នុងការបោះឆ្នោត លើក នេះ។លទ្ធផលនៃការបោះប្រជាមតិថ្មីៗនេះសរឲ្យឃើញថា៖គណះបក្សប្រជា ធិបតេយ្យថ្មីគាំទ្រកញ្ចប់ជំនួយរបស់សហភាពអឺរ៉ុប(EU) នឹង (IMF)កំពុងត្រូវ ភាគីប្រឆាំងSyriza ក្បាមជាប់៕
Related





