VOV WorldVOV World
ប្រតិកម្មបញ្ច្រាស់គ្នារបស់សហគមន៍អន្តរជាតិអំពីស្ថានភាពនៅស៊ីរី
02/09/2013 08:52
(VOVworld) – សហគមន៍អន្តរជាតិបន្តមានប្រតិកម្មបញ្ច្រាស់គ្នាចំពោះសន្តរកថារបស់ ប្រធានាធិបតីអាមេរិក លោក Barack Obama ដែលបាននាំចេញ នាថ្ងៃទី ៣១ សីហា កន្លងមក អំពីលទ្ធិភាពស្វែងរកការគាំទ្ររបស់រដ្ឋសភាអាមេរិកដើម្បីវាយប្រហារទៅ លើស៊ីរី។
ប្រតិកម្មបញ្ច្រាស់គ្នារបស់សហគមន៍អន្តរជាតិអំពីស្ថានភាពនៅស៊ីរី
ប្រធានាធិបតីអាមេរិក លោក Barack Obama (Image: VOV Online) (VOVworld) – សហគមន៍អន្តរជាតិបន្តមានប្រតិកម្មបញ្ច្រាស់គ្នាចំពោះសន្តរកថារបស់ ប្រធានាធិបតីអាមេរិក លោក Barack Obama ដែលបាននាំចេញ នាថ្ងៃទី ៣១ សីហា កន្លងមក អំពីលទ្ធិភាពស្វែងរកការគាំទ្ររបស់រដ្ឋសភាអាមេរិកដើម្បីវាយប្រហារទៅ លើ ស៊ីរី។ ភ្លាមមួយរំពេក បារាំង អ៊ីស្រាអែល ទួរគី បានសម្តែងនូវការប្តេជ្ញាចិត្តរបស់ ខ្លួន ចំពោះការដាក់ពង្រាយសកម្មភាពយោធាប្រឆាំងស៊ីរី។ ក្នុងពេលនោះ អារ៉ាប់ប៊ីសា អ៊ូឌីដ ដែលជាប្រទសជានិច្ចកាលមានប្រតិកម្មតឹងរឹងចំពោះរដ្ឋាភិបាលរបស់លោក Al-Assad មិនទាន់មានប្រតិកម្មណាមួយឡើយចំពោះកាយវិការពោលខាងលើរបស់ លោក Obama ។ ប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) មួយចំនួន ដូចជា អ៊ីតាលី និងគ្រិក ព្រមានថា៖ គេនឹងប្រឆាំងជំទាស់រាល់សកម្មភាពយោធាតម្រង់ទៅលើស៊ីរី។ ក្នុងពេលនេះ រដ្ឋសភាអង់គ្លេសបានបដិសេធសំណើរចូលរួមសកម្មភាពយោធារបស់ នាយករដ្ឋមន្ត្រីនៃប្រទេសនេះ លោក David Cameron។ ក្នុងការសន្ទនាតាមទូរសព្ទ នាពេលថ្មីៗនេះ អធិកាបរីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានឯកភាពថា៖ វិបត្តិនៅស៊ីរី ត្រូវដោះស្រាយដោយវិធានការនយោបាយតាមរយៈក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប.។នាថ្ងៃទី ១ កញ្ញា អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បាន ដាស់តឿនអធិការកិច្ចនៃអង្គការនេះ ប្រកាសលទ្ធផលនៃការធ្វើស៊ើបអង្គេតការ ប្រើប្រាស់អាវុធគីមីនៅស៊ីរីយ៉ាងឆាប់ៗ។ ក្នុងសេចក្តីប្រកាសសាព័ត៌មានដែល ត្រូវបាននាំចេញបន្ទាប់ពីសន្និសីទរដ្ឋមន្ត្រីសម្ព័ន្ធភាពអារ៉ាប់ (AL) នាថ្ងៃទី ១ កញ្ញា អគ្គលេខាធិការ AL លោក Nassif Hatta បានលើកច្បាស់ថា៖ AL ប្រឆាំងជំទាស់រាល់ សកម្មភាពយោធាតម្រង់ទៅលើស៊ីរី៕

More