VOV WorldVOV World
បដិវត្តន៍ខែតុលារុស្សីមានអត្ថន័យធំធេងនិងជ្រាលជ្រៅ
07/11/2013 08:57
(VOVworld)-នាថ្ងៃនេះ ជាថ្ងៃទី៧ វិច្ឆិកា ប្រជាជន វៀតណាម ប្រជាជនរុស្សី រួមជាមួយអ្នកស្នេហាសន្តិភាព ទាំងអស់លើពិភពលោក បានរំលឹកខួបលើកទី៩៦នៃ ទិវាមហាបដិវត្តន៍ខែតុលារុស្សី​ (៧ វិច្ឆិកា ១៩១៧- ៧ វិច្ឆិកា ២០១៣)។
បដិវត្តន៍ខែតុលារុស្សីមានអត្ថន័យធំធេងនិងជ្រាលជ្រៅ
(VOVworld)-នាថ្ងៃនេះ ជាថ្ងៃទី៧ វិច្ឆិកា ប្រជាជនវៀតណាម ប្រជាជនរុស្សី រួមជាមួយអ្នកស្នេហាសន្តិភាពទាំងអស់លើពិភពលោក បានរំលឹកខួបលើកទី៩៦ នៃទិវាមហាបដិវត្តន៍ខែតុលារុស្សី​ (៧ វិច្ឆិកា ១៩១៧-៧ វិច្ឆិកា ២០១៣)។លើទំព័រ ទី១នៃកាសែតធំៗ ក្នុងច្បាប់ចេញថ្ងៃនេះ សុទ្ធតែចុះផ្សាយឆ័យាលក្ខរបស់លោក V.I. Lenin​ អគ្គមគ្គុទេសន៍បដិវត្តន៍ខែតុលារុស្សី និងព័ត៏មាន អត្ថបទជាច្រើនស្ដីពី ព្រឹត្តិការណ៍នេះ។ នៅទីក្រុងហូជីមិញ នាថ្ងៃ​ទី៦ វិច្ឆិកាគណកម្មាធិការទីក្រុងបានរៀបចំពិធីរំលឹកខួប លើកទី៩៦នៃទិវាបដិវត្តន៍ខែតុលា។ថ្លែងមតិនៅពិធីនេះ លោក​ Nguye Hoang Nang លេខាគណកម្មាធិការបក្សបានលើកច្បាស់៖​ “ជោគជ័យរបស់បដិវត្តន៍ខែតុលា មានឥទ្ធិពលដ៏ធំធេងនិងស៊ីជំរៅចំពោះចលនាបដិវត្តន៍លើពិភពលោកនិយាយរួម និងបដិវត្តន៍វៀតណាមនិយាយដោយឡែក។រាល់ឥទ្ធិពលដ៏ធំធេងនោះ ត្រូវបាន ប្រធានហូជីមិញកំណត់ទិសដៅសម្រាប់បដិវត្តន៍វៀតណាមនិងចលនារំដោះ ប្រជាជាតិ៕

More