VOV WorldVOV World
បុណ្យចូលឆ្នាំថ្មីត្រូវបានបង្កើតឡើងនៅរដ្ឋធានី ហាណូយជាលើដំបូង ។
11/04/2014 09:10
ក្នុងឱកាសរំលឹកខួបលើកទិ៥នៃទិវាវប្បធ​ម៌នៃបណ្តា ជនជាតិវៀតណាមសកម្មភាពជាច្រើននឹងបានធ្វើឡើង ពីថ្ងៃទី១៥ដល់ទី១៩មេសាខាងមុខនេះនៅភូមិវប្បធម៌ ទេសចរណ៍វៀតណាម
បុណ្យចូលឆ្នាំថ្មីត្រូវបានបង្កើតឡើងនៅរដ្ឋធានី ហាណូយជាលើដំបូង ។
​​​​​​​​​​​​​​​​                    Vovworld-ក្នុងឱកាសរំលឹកខួបលើកទិ៥នៃទិវាវប្បធ​ម៌នៃបណ្តាជនជាតិ វៀតណាមសកម្មភាពជាច្រើននឹងបានធ្វើឡើងពីថ្ងៃទី១៥ដល់ទី១៩មេសា ខាងមុខនេះនៅភូមិវប្បធម៌ទេសចរណ៍វៀតណាមនៅទីក្រុងហាណូយនេះ ជាសកម្មភាព១ក្នុងចំណោមសកម្មភាពដែលរួមចំណែកអភិរក្សនិងពង្រីក រាល់តំលៃវប្បធម៌ប្រពៃណីរបស់ជនជាតិទាំងឡាយព្រមទាំងផ្សព្វផ្សាយអំពី ភូមិវប្បធម៌ទេសចរណ៍វៀតណាមទឹកដីនិងវមនុស្សវៀតណាមជាមួយភ្ញៀវ ទេសចរនៅក្នុងនិងក្រៅប្រទេសទៀតផង។ ​​​​​​​​​​​​​​​​​                       រូបថត​VNA ស្តីពីចំណុចថ្មីក្នុងសកម្មភាពជួយជ្រោមជ្រែងទិវាវប្បធ​ម៌នៃបណ្តាជនជាតិ វៀតណាមនៅឆ្នាំ២០១៤នេះលោក Lam Van Khang អនុប្រធានគណះគ្រប់ គ្រងភូមិវប្បធម៌ទេសចរណ៍វៀតណាមនិងជាប្រធានគណះចាត់តាំងអោយ ដឹងថា៖“ ឆ្នាំនេះយើងខ្ញុំនឹងឧទ្ទេសនាមអំពីវ​ប្បធម៌ម្ហូបអាហារពិសេសរបស់ ភាគទាំង៣របស់វៀតណាមគឺភាគខាងជើងភាគកណ្តាលនិងភាគខាងត្បូង។ នៅក្នុងឱកាសនេះជ​នរួមជាតិរបស់ជនជាតិមួយចំនួននឹងឧទ្ទេសនាមជា​មួយ ទស្សនិកជនអំពីម្ហូបអាហារប្រពៃណីពិសេសរបស់ខ្លួន។  “ ក៍ក្នុងឱកាសនេះដែរក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមសហការ ជាមួយភូមិវប្បធម៌ទេសចរណ៍វៀតណាមរៀបចំសិក្ខាសាលាស្តីពី៥ឆ្នាំអនុវត្ត សេចក្តីសំរេចចិត្តរបស់នាយករដ្ឋមន្រ្តីវៀតណាមអំពីទិវាវប្បធ​ម៌នៃបណ្តា ជនជាតិវៀតណាមព្រមទាំងបុណ្យចូលឆ្នាំថ្មីតាមទំនៀមទំលាប់ជំនឿ​ពុទ្ឋ សាសនាខ្មែរណាមបូត្រូវបានបង្កើតឡើងនៅរដ្ឋធានីហាណូយជាលើដំបូង៕

More