បុណ្យតេតរបស់អ្នកនេសាទនៅលំហរសមុទ្រឆ្ងាយ
14/02/2015 08:19
Vovworld-ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ បណ្ដាកំពង់ផែត្រីនៅខេត្ត Khanh Hoa បានក្លាយទៅជាអូអរដោយស្នូរហៅគ្នា

បុណ្យតេតរបស់អ្នកនេសាទនៅលំហរសមុទ្រឆ្ងាយ (VOV) Vovworld-ក្នុងប៉ុន្មានថ្ងៃចុងឆ្នាំ បណ្ដាកំពង់ផែត្រីនៅខេត្ត Khanh Hoa បានក្លាយ ទៅជាអូអរដោយស្នូរហៅគ្នារបស់អ្នកនេសាទបញ្ចេញនាវាទៅលំហរសមុទ្រច្បាម ជាប់សមុទ្រក្នុងឱកាសបុណ្យតេតប្រពៃណី ចាប់ផ្ដើមឲ្យរដូវនេសាទត្រីថ្មីពោពេញ ទៅដោយក្តីសង្ឃឹម។ កំពង់ផែត្រី hon Ro ឃុំ Phuoc Dong ទីក្រុង Nha Trang ជាកន្លែង ដែលនាវានេសាទត្រីភាគច្រើននៅខេត្ត Khanh Hoa បានប្រមូលផ្ដុំដើម្បីត្រៀមចេញ ដំណើរទៅសមុទ្រក្នុងឱកាសបុណ្យតេតនេះ។ លើនាវានិមួយៗសុទ្ធតែមានទង់ជាតិ បក់រវិកនៅកន្លែងខ្ពស់បំផុត។ ចំពោះអ្នកនេសាទនោះ ទង់ជាតិជាក្តីមោទភាពអះអាង ថា នេះជាកន្លែងនេសាទដំបន់សមុទ្ររបស់វៀតណាម កត់សម្គាល់នូវអធិបតេយ្យ ភាពជាតិដ៏ពិសិដ្ឋនៅសមុទ្រ។ តាមលោក Nguyen Truong នាវឹកនាយកនាវា KH 96672-TS ថា ដើម្បីនាវឹកមាន បុណ្យតេតគ្រប់គ្រាន់ពេញលេញលើសមុទ្រ មុនពេលចេញដំណើរ ម្ចាស់នាវាបាន ផ្ដល់ប្រាក់មុនដើម្បីគេថែទាំបុណ្យតេតសំរាប់គ្រួសារ។ នៅនាទីឆ្លងចូលឆ្នាំថ្មី ឈរនៅ ចំពោះមុខស្ពកបាយសែនព្រេននៅកណ្ដាលសមុទ្រអ្នកណាក៏សុទ្ធតែបួងសួងសូមឲ្យ ប្រទេសជាតិសុខសាន្តត្រាណ រំលឹកដល់គុណបំណាច់របស់ជីដូនជីតាដែលបានរក្សា សមុទ្រកោះ បួងសួងសូមឲ្យចេញដំណើរទៅសមុទ្រក្នុងឆ្នាំថ្មីរឹងមាំ ពេលត្រឡប់មក វិញទទួលបានជលផលជាច្រើន៕
Related




