បុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កនៅឥណ្ឌូនេស៊ីដ៏កក់ក្តៅនិងមានអត្ថន័យ
13/02/2015 09:12
Vovworld-នាយប់ថ្ងៃទី១២កុម្ភៈស្ថានទូតវៀតណាមប្រចាំ នៅឥណ្ឌូនេស៊ីបានរៀបចំបុណ្យតេតសហគមន៍និទាឃៈ រដូវ

បុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កនៅឥណ្ឌូនេស៊ីដ៏កក់ក្តៅនិងមានអត្ថន័យ (vietnamplus.vn) Vovworld-នាយប់ថ្ងៃទី១២កុម្ភៈស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបាន រៀបចំបុណ្យតេតសហគមន៍និទាឃៈរដូវឆ្នាំមមែសប្តស័កដោយមានការចូលរួម របស់កម្មាភិបាលស្ថាប័នដំណាងវៀតណាមរួមជាមួយបងប្អូនជនវៀតណាម និស្សិតសិស្សានុសិស្សដែលកំពុងរស់នៅសិក្សារៀនសូត្រនៅឥណ្ឌូនេស៊ី។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីលោក Nguyen Xuan Thuy បានអះអាងនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស និងរដ្ឋវៀតណាមជានិច្ចកាលចាត់ទុកជនវៀតណាមនៅឯបរទេសជាផ្នែកមិនអាច កាត់ផ្ដាច់ចេញនៃសហគមន៍ប្រជាជាតិវៀតណាម។ ឯកអគ្គរដ្ឋទូតបានសម្ដែងបំណងសហគមន៍ជនវៀតណាមនៅឥណ្ឌូនេស៊ីបន្តសាមគ្គីភាពជួយឧបត្ថម្ភគ្នាទៅ វិញទៅមករក្សាវប្បធម៍អត្តសញ្ញាណប្រជាជាតិឆ្ពោះទៅមាតុប្រទេស រួមដៃកសាង ប្រទេសវៀតណាមសម្បូរធូធារ ទន្ទឹមនឹងនោះជាស្ពានតភ្ជាប់ជំរុញទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ៕
Related




