VOV WorldVOV World
បូកសរុប៣០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី“អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម”
04/07/2014 08:35
(VOVworld) - លោក Nguyen Xuan Phuc បានវាយតំលៃ ខ្ពស់ចំពោះដំណើរការលាតត្រដាងស្រាវជ្រាវកសាង របាយការណ៍ ដែលបានឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នូវ លទ្ធផល ស្រាវជ្រាវ បូកសរុបរបស់បណ្ដាស្ថាប័ន អង្គភាព និងតំបន់។
បូកសរុប៣០ឆ្នាំនៃការផ្លាស់ប្ដូរថ្មី“អភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម”
លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីវៀតណាម និងជា សមាជិកគណៈកម្មការបញ្ជាណែនាំបូកសរុប “បញ្ហាទ្រឹស្ដី-ការពិត ជាក់ស្ដែងនានាក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី (១៩៨៦-២០១៦) (VOVworld) - នាថ្ងៃទី៣ កក្កដា នៅទីស្ដីការសភាបណ្ឌិតវិទ្យាសាស្រ្តសង្គមវៀតណាម លោក Nguyen Xuan Phuc សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីវៀត ណាម និងជាសមាជិកគណៈកម្មការបញ្ជាណែនាំបូកសរុប “បញ្ហាទ្រឹស្ដី-ការពិតជាក់ ស្ដែងនានាក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្ដូរថ្មី (១៩៨៦-២០១៦) បានធ្វើជាអធិបតីនៅកិច្ចប្រជុំ ស្ដីពីលទ្ធផលស្រាវជ្រាវបូកសរុប “ការអភិវឌ្ឍន៍សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម”។ លោក Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះដំណើរការលាតត្រដាងស្រាវជ្រាវ កសាងរបាយការណ៍ ដែលបានឆ្លុះបញ្ចាំងដ៏ស្មោះត្រង់នូវលទ្ធផលស្រាវជ្រាវ បូកសរុបរបស់បណ្ដាស្ថាប័ន អង្គភាព និងតំបន់។លោក បានអះអាងថា សេដ្ឋកិច្ច ឯកជន គឺជាកម្លាំងចលករអភិវឌ្ឍន៍ដ៏សំខាន់របស់ខឿនសេដ្ឋកិច្ច ហើយអនុវត្តការ បែងចែក និងប្រើប្រាស់ប្រភពកម្លាំងតាមយន្តការទីផ្សារ ដោយមាន ការគ្រប់គ្រង របស់រដ្ឋ៕

More