អាល្លឺម៉ង់ ប៉ារាំងដាស់តឿនរុស្ស៊ីធ្វើជាអាជ្ញាកណ្តាលសម្រាប់កិច្ចព្រមព្រៀង១នៅអ៊ុយក្រែន
04/07/2014 10:12
(VOVworld)-ចំពោះមុខបំរ៉ែបំរួលដ៏តានតឹងនៅបណ្តា ខេត្តភាគខាងកើតរបស់អ៊ុយ ក្រែន អាល្លឺម៉ង់និងបា រាំង បានដាស់តឿនរុស្ស៊ី

កងទ័ពអ៊ុយក្រែន (រូបថតៈ AP) (VOVworld)-ចំពោះមុខបំរ៉ែបំរួលដ៏តានតឹងនៅបណ្តាខេត្តភាគខាងកើតរបស់អ៊ុយ ក្រែន អាល្លឺម៉ង់និងបារាំង បានដាស់តឿនរុស្ស៊ី ដើរតួនាទីជាអាជ្ញាកណ្តាល សម្រាប់ កិច្ចព្រមព្រៀង១ រវាងភាគីនានានៅអ៊ុយក្រែន។ ខុទ្ទកាល័យប្រធានាធិបតីបារាំង បានជូនដំណឹងអំពីជំនួបចរចារតាមទូរស័ព្ទរវាងភាគីទាំង៣នាថ្ងៃទី៣កក្កដាថា ប្រធានាធិបតីបារាំងលោក Francois Hollande និងអធិកាបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានអំពាវនាវប្រធានាធិតីរុស្ស៊ីលោក Vladimir លើកទឹកចិត្តកង កម្លាំងនៅភាគខាងកើតអ៊ុយក្រែន ដើម្បីសម្រេចបានកិច្ចព្រមព្រៀង១ជាមួយរដ្ឋ អំណាច Kiev ។ក្នុងពេលជាមួយនោះ ប្រធានាធិបតីរុស្ស៊ីបានសម្តែងការព្រួយ បារម្ភ ចំពោះការដែលចំនួនជនស៊ីវិលស្លាប់និងរងរបួសបានកើនច្រើននៅតំបន់ ភាគអាគ្នេយ៍របស់ អ៊ុយក្រែន។ សេចក្តីជូនដំណឹងរបស់វិមានក្រឹមឡាំងឲ្យដឹងថា ថ្នាក់ដឹកនាំទាំងបីរូប បានឯកភាពគ្នាគាំទ្រអង្គការសន្តិសុខ និងសហប្រតិបត្តិការ អឺរ៉ុប (OSCE)ទទួល ដំណែងសកម្មជាងក្នុងការឃ្លាំមើលសភាពការណ៍នៅតំបន់ មានជំលោះរបស់អ៊ុយ ក្រែន៕
Related




