![]() |
សេចក្តីប្រកាសខាងលើនេះត្រូវបាននាំចេញចំពេលដែលកងទ័ពរដ្ឋាផិបាលស៊ីរីកំពុងដំណើរការវាយប្រហារទាំងស្រុងសំដៅរំដោះខេត្ត Idlib ដែលជាមូលដ្ឋានចុងក្រោយនៃកម្លាំងក្រុមឧទ្ទាមនៅតំបន់ភាពពាយព្យស៊ីរី។ ក្នុងពេលនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានឲ្យដឹងថា លោកបានជូនដំណឹងទៅមន្ត្រីអាមេរិកនូវការ ព្រួយបារម្ភរបស់ទីក្រុងម៉ូស្កូអំពីការដែលអាមេរិកកំពុងរៀបចំការវាយប្រហារថ្មីទៅលើប្រទេសស៊ីរី ព្រមទាំងព្រមានទីក្រុង វ៉ាស៊ីនតោនអំពី «សកម្មភាពបង្ករឿងដោយគ្មានមូលហេតុនិងខុសច្បាប់ចំពោះស៊ីរី» ផងដែរ៕







