អាមេរិក-រុស្ស៊ីចរចារអំពីសភាពការណ៏ស៊ីរី
15/06/2012 09:57
VOV- រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clinton បានឲ្យដឹងកាលពីថ្ងៃទី១៤ មិថុនាថា៖អាមេរិកបាន ដំណើរការចរចារជាមួយរុស្ស៊ីអំពីសភាពការណ៏ នៅស៊ីរី ព្រមទាំងដាស់តឿនសកម្មភាពសកម្មជាងដើម្បីបញ្ឈប់គ្រោះវិបត្តិ

អំពើហឹង្សាបន្តកើតមានឡើងនៅស៊ីរី(រូបភាព៖Internet) VOV- រដ្ឋមន្រ្តីការបរទេសអាមេរិកHillary Clinton បានឲ្យដឹងកាលពីថ្ងៃទី១៤ មិថុនាថា៖អាមេរិកបានដំណើរការចរចារជាមួយរុស្ស៊ីអំពីសភាពការណ៏នៅស៊ីរី ព្រមទាំងដាស់តឿនសកម្មភាពសកម្មជាងដើម្បីបញ្ឈប់គ្រោះវិបត្តិនៅប្រទេស មជ្ឈឹមបូពា៏នេះ។លោកស្រីHillary Clintonអះអាងថា៖អាមេរិកមានបំណងចង់ ឲ្យ ផែនការសន្តិភាពរបស់បេសកជនពិសេសអន្តរជាតិ Kofi Annan ត្រូវបាន អនុវត្ត យ៉ាងគ្រប់គ្រាន់ក្នុងនោះមានទាំងការផ្ទេរនយោបាយ។ទីក្រុងវ៉ាស៊ីន តោណកំពុង អនុវត្តវិធានការណ៏ជាច្រើនដោយរាប់ទាំងការពិគ្រោះយោបល់ ជាមួយអង្គការ សហប្រជាជាតិ បណ្តាប្រទេសសម្ព័ន្ធមិត្ត ប្រទេសដៃគូនឹងភាគី ប្រឆាំងនៅស៊ីរី ដើម្បីទទួលបានលទ្ធផលខាងលើ។មុននោះបេសកជនពិសេសរួមរបស់អង្គការ សហប្រជាជាតិនឹងសំព័ន្ធអារាប់ Kofi Annan បានស្នើឲ្យបង្កើត ក្រុមទំនាក់ទំនង អន្តរជាតិ១ដើម្បីតភ្ជាប់បណ្តាប្រទេសមហាអំណាចសំដៅ រកឃើញនូវដំណោះ ស្រាយបញ្ឈប់គ្រោះវិបត្តិស៊ីរីយ៉ាងឆាប់ៗក្នុងពេលដែលរុស្ស៊ីស្នើរៀបចំសន្និសីទ អន្តរជាតិ១ស្តីពីស៊ីរី៕
Related





