អាមេរិកពិចារណាអំពីបទដាក់ទ័ណ្ឌកម្មសេដ្ឋកិច្ចទៅលើម៉ីយ៉ាន់ម៉ា
11/05/2016 11:42
(VOVworld) - នាថ្ងៃទី១០ ឧសភា ឯកអគ្គរដ្ឋទូតថ្មីរបស់ អាមេរិកប្រចាំនៅមីយ៉ាន់ម៉ាលោក Scot Marciel បាន ប្រកាសថា វ៉ាស៊ីនតោនអាចពិចារណាឡើងវិញនូវ បទដាក់ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនទៅលើប្រទេស អាស៊ីអាគ្នេយ៍នេះ។

(VOVworld) - នាថ្ងៃទី១០ ឧសភា ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅមីយ៉ាន់ម៉ា លោក Scot Marciel បានប្រកាសថា វ៉ាស៊ីនតោនអាចពិចារណាឡើងវិញនូវបទដាក់ ទណ្ឌកម្មសេដ្ឋកិច្ចមួយចំនួនទៅលើប្រទេសអាស៊ីអាគ្នេយ៍នេះ។ក្នុងការជួបប្រា ស្រ័យដំបូងជាមួយសាធារណៈជននៅមីយ៉ាន់ម៉ា ឯកអគ្គរដ្ឋទូត Marciel បានទទួល ស្គាល់ថា បទដាក់ទ័ណ្ឌកម្មដែលអាមេរិកកំពុងអនុវត្តន៍ទៅលើ មីយ៉ាន់ម៉ាបានបង្ក ការខូចខាតក្រៅពីគោលបំណងចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃប្រទេសនេះ។ លោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថែមទៀតថា ចំពោះរដ្ឋាភិបាលថ្មី នៅមីយ៉ាន់ម៉ា វ៉ាស៊ីនតោននឹងមានរបៀបសន្ទនាផ្សេងបើប្រៀបនឹងរដ្ឋអំណាច របស់ប្រធានា ធិបតី Thein Sein មុននេះ។ចាប់តាំងពីមីយ៉ាន់ម៉ាអនុវត្តន៍ដំណើរ ការកែទម្រង់នាឆ្នាំ ២០១១មក រដ្ឋអំណាចរបស់ប្រធានាធិបតី Barack Obama បានមានបម្រែបម្រួលដ៏ សកម្មសំដៅកែលំអរទំនាក់ទំនងជាមួយប្រទេសអាស៊ី អាគ្នេយ៍នេះ ក្នុងនោះមាន ការបន្ធូរស្រាលបទដាក់ទ័ណ្ឌកម្មនិងតែងតាំងឯកអគ្គ រដ្ឋទូតនៅទីនេះ៕
Related
More




