VOV WorldVOV World
អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវកម្មនៅអាហ្វ្រិកខាងត្បូង
05/06/2016 08:42
(VOVworld) – នាថ្ងៃទី ៤ មិថុនា​ ស្ថានទូតអាមេរិកប្រចាំ នៅអាហ្វ្រិកខាងត្បូងបានព្រមាន​ប្រជាពលរដ្ឋនៃប្រទេស នេះអំពីលទ្ធភាពកើតមានឡើងការវាយប្រហារភេរវកម្ម នៅបណ្ដាទីក្រុងធំៗនៅប្រទេសអាហ្វ្រិកនេះ។​
អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវកម្មនៅអាហ្វ្រិកខាងត្បូង
អាមេរិកព្រមានលទ្ធភាពវាយប្រហារភេរវក្មនៅអាហ្វ្រិកខាងត្បូង (Image: VNA) (VOVworld) – នាថ្ងៃទី ៤ មិថុនា​ ស្ថានទូតអាមេរិកប្រចាំនៅអាហ្វ្រិកខាងត្បូង បានព្រមាន​ប្រជាពលរដ្ឋនៃប្រទេសនេះអំពីលទ្ធភាពកើតមានឡើងការវាយ ប្រហារភេរវកម្មនៅបណ្ដាទីក្រុងធំៗនៅប្រទេសអាហ្វ្រិកនេះ។​ ក្នុងសេចក្តីប្រកាស លើគេហទំព័ណ៌រស្ថានទូតអាមេរិក ប្រចាំនៅអាហ្វ្រិកខាងត្បូងបានឲ្យដឹងថា៖ រដ្ឋាភិបាលអាមេរិកទទួលបានព័ត៌មានថា៖ បណ្ដាក្រុមភេរវកម្មកំពុងរៀបចំ ផែនការវាយប្រហារតម្រង់ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្ម នៅទីក្រុង Johannesburg  និងទីក្រុង Cape Town នាពេលថ្មីៗនេះ។ នេះគឺជាទីកន្លែងដែល ប្រជាពលរដ្ឋ អាមេរិកតែងតែនៅអាហ្វ្រិកខាងត្បូងធ្វើដំណើរទៅវិញទៅមក។ ស្ថានទូត អាមេរិកបានលើកច្បាស់ថា៖ ព័ត៌មានពោលខាងលើត្រូវបាននាំចេញក្នុង កាលៈទេសៈអង្គការ​ រដ្ឋឥស្លាមស្វ័យប្រកាស  (IS) កំពុងអំពាវនាវបណ្ដាមុខ សញ្ញាគាំទ្រដំណើរការវាយប្រហារលើ ពិភពលោកទាំងមូលក្នុងខែបុណ្យឥស្លាម Ramadan។​ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេស អាហ្វ្រិកខាងត្បូង លោក Clayson Monyela បានអះអាងថា៖ បណ្ដាស្ថាប័នសន្តិសុខនៃប្រ ទេសនេះ ពេញលេញសមត្ថភាពធានាសន្តិសុខក្នុងប្រទេសនិងសុវត្ថិភាពរបស់ប្រជា ពលរដ្ឋ ទាំងមូល៕ 

More