អាមេរិកព្រមានថា អ.ស.បនឹងបង្កើនបទដាក់ទ័ណ្ឌកម្មប្រសិនបើស.ប.បកូរ៉េបបាញ់ង្ហោះផ្កាយរណប
03/02/2016 07:22
(VOVworld) - នាថ្ងៃទី២ កុម្ភៈ ទីប្រឹក្សារដ្ឋមន្រ្តីការបរ ទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីខាងកើតលោក Daniel Russel បានប្រកាសថា ការបាញ់បង្ហោះផ្កាយ រណបណាក៏ដោយរបស់ស.ប.បកូរ៉េនឹងសុទ្ធតែរំលោភ បំពានយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសនេះ។

មេដឹកនាំស.ប.បលោក Kim Jong-un តាមដានការសាកល្បងកាំជ្រួចមីស៊ីលមួយ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២ កុម្ភៈ ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកតំបន់ អាស៊ីខាងកើតលោក Daniel Russel បានប្រកាសថា ការបាញ់បង្ហោះផ្កាយរណបណា ក៏ដោយរបស់ស.ប.បកូរ៉េនឹងសុទ្ធតែរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចអន្តរ ជាតិរបស់ប្រទេសនេះ។ថ្លែងមតិជាមួយអ្នកយកព័ត៌មាន លោក Russel បានសង្កត់ ធ្ងន់ថា ផែនការបាញ់បង្ហោះផ្កាយរណបរបស់ស.ប.បកូរ៉េនឹងជាមូលដ្ឋានដ៏ រឹងមាំ ដើម្បីអ.ស.បបង្កើនបទដាក់ទ័ណ្ឌកម្មទៅលើព្យុងយ៉ាង។ មុននោះ នាយប់ថ្ងៃទី១ កុម្ភ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិបានចុះផ្សាយថា ស.ប.បកូរ៉េបានជូនដំណឹងឲ្យអង្គការនាវាចរណ៍អន្តរជាតិ (IMO) អំពីផែនការ បាញ់បង្ហោះផ្កាយរណបក្នុងអំឡុងចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី២៥ កុម្ភៈខាងមុខ៕
Related




