VOV WorldVOV World
អាមេរិកចម្លៀសពលរដ្ឋចេញពី Yemen
07/08/2013 07:32
(VOVworld)-រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក Barack Obama នាថ្ងៃទី ៦សីហាបានបញ្ជាជម្លៀសប្រជាពលរដ្ឋអាមេរិកចេញពីYemen
អាមេរិកចម្លៀសពលរដ្ឋចេញពី Yemen
អាមេរិកចម្លៀសពលរដ្ឋចេញពី Yemen (រូបថតៈvnexpres.net) (VOVworld)-រដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក Barack Obama នាថ្ងៃទី ៦សី ហាបានបញ្ជាជម្លៀសប្រជាពលរដ្ឋអាមេរិកចេញពីYemen ដោយសារ ព្រួយប្រារម្ភ គ្រោះអាសន្នភេរវកម្មសំដៅទៅលើមូលដ្ឋានការទូតនិងប្រជាពល រដ្ឋរបស់ប្រទេស នេះ។ តាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក Jen Psaki ឲ្យដឹងថា អាមេរិកបានបញ្ជូនយន្តហោះដឹក ជញ្ជូនយោធា១មកកាន់ Yemen ដើម្បីជួយជម្លៀសបណ្តាមន្រ្តីការទូតនិងភ្ញៀវទេសចរណ៌អាមេរិកបន្ទាប់ពី មានការព្រួយប្រារម្មអណពីការកើតមានឡើងការវាយប្រហាភេរវកម្មនៅប្រទេស នេះ។ តាមលោកស្រី Jen Psaki ថា ការវាយប្រហារអាចនឹងអនុវត្តនៅឧបទ្វិប អារ៉ាប់សេចក្តីសម្រេចជម្លៀសប្រជាពលរដ្ឋត្រូវបានដាក់ចេញ បន្ទាប់ពី ផ្នែកចារ កម្មអាមេរិកចាប់បានការសន្ទនា១រវាងសមាជិករបស់Al-Qaeda ចំនួន២​នាក់ ដែលនិយាយអំពីផែនការវាយប្រហាភេរវកម្ម។ នេះក៏ជាមូលហេតុ នាំឲ្យក្រសួង ការបរទេសអាមេរិកសម្រេចបិទទ្វាស្ថានទូតនិងមូលដ្ឋានការទូត២៥ កន្លែងនៅ បរទេស ដែលភាគច្រើននៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ផងដែរ៕