VOV WorldVOV World
អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ
08/10/2015 10:20
Vovworld-អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាម ហោះហើរនៅស៊ីរី​ឡើយ។
អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ
អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ (worldpress)         Vovworld-អាមេរិកមិនទាន់សំរេចចិត្តបង្កើតដំបន់ហាមហោះហើរនៅស៊ីរី​ឡើយ។ នេះជាសេចក្តីប្រកាសដែលបានក្រសួងការបរទេសអាមេរិកនាំចេញ​បន្ទាប់ពីមាន ព័ត៌មានចែងថា រដ្ឋមន្ត្រីការបរទេសលោក John Kerry នាំចេញ​ការ​ផ្ដើមគំនិតពោល ខាងលើសំដៅការពារជនស៊ីវិលនៅស៊ីរី។ ថ្លែងមតិចំពោះ​មជ្ឈដ្ឋាន​អ្នកសារព័ត៌មាន នាថ្ងៃទី៧តុលា អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​លោក John Kirby បានឲ្យដឹង ថា រដ្ឋអំណាចវ៉ាស៊ីងតោនកំពុងបន្តពិភាគ្សាលើ​វិធានការល្អបំផុតដើម្បីទប់ទល់នឹង អង្គការរដ្ឋឥស្លាមស្វ័យប្រកាស IS ពិសេសគឺ​នៅភាគខាងជើងស៊ីរី។ ហែលជាមួយ គ្នានោះ អ្នកនាំពាក្យសេតវិមាន Josh Earnest បានឲ្យដឹងថា រដ្ឋអំណាចប្រធានាធិបតី Barack Obama មិនទាន់​គិតគូរ​ដល់​ការបង្កើតដំបន់ហាមហោះហើរនៅស៊ីរីឡើយ។ ប៉ុន្តែលោកមិនលើកលែង​លទ្ធភាពការផ្ដើមគំនិតនេះនឹងបានពិភាគ្សានាពេលអនាគត៕

More