VOV WorldVOV World
អាមេរិកនាំមុខបណ្ដាទីផ្សារនាំចូលជលផលវៀតណាម
27/03/2015 10:24
(VOV)_តាមតួរលេខថ្មីបំផុតពីក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទវៀតណាមថា៖ តំលៃនាំចេញជលផលនាខែមិនាឆ្នាំ ២០១៥ ទទួលបាន៤១៧លានដុល្លារ​អាមេរិក។ ក្នុងចំណោមទីផ្សារនាំចូលជលផលវៀតណាម
អាមេរិកនាំមុខបណ្ដាទីផ្សារនាំចូលជលផលវៀតណាម
បង្កងវៀតណាម           (VOV)_តាមតួរលេខថ្មីបំផុតពីក្រសួងកសិកម្ម អភិវឌ្ឍន៍ជនបទវៀតណាមថា៖  តំលៃនាំចេញជលផលនាខែមិនាឆ្នាំ ២០១៥ ទទួលបាន៤១៧លានដុល្លារ​អាមេរិក។  ក្នុងចំណោមទីផ្សារនាំចូលជលផលវៀតណាម អាមេរិកនៅជាទីផ្សារជួរមុខ​ ដោយ ស្មើ១៨% តំលៃនាំចេញទាំងមូល។ តាមសម្ព័ន្ធសមាគម​កែច្នៃ និងនាំចេញជលផលវៀតណាម (VASEP) ថា៖ មានសញ្ញាសកម្ម១ ​សំរាប់​ការនាំចេញបង្កងរបស់វៀតណាម ចូលអាមេរិក គឺលទ្ធផលដើមដំបូងពិនិត្យមើលខាងរដ្ឋបាលអំពី ការហូតពន្ធប្រឆាំងលក់បង្ខួចតំលៃសំរាប់បណ្ដាអង្គភាពអាជីវកម្មនាំចេញបង្កងរបស់ វៀតណាម។ ទន្ទឹមនឹងនោះ ប្រាក់ដុល្លារអាមេរិកបន្តឡើងថ្លៃ នឹងនាំមកនូវឱកាស ល្អដើម្បីជំរុញខ្លាំងថែមទៀតការនាំចេញទៅទីផ្សារអាមេរិក៕