VOV WorldVOV World
អាមេរិកនៅបន្តជួបចរចារជាមួយអ៊ីរ៉ង់ដោយមិនអើពើរដល់ការខ្វែងគំនិតការទូត
14/04/2014 07:13
(VOVworld) – ការបដិសេធផ្តល់ទិដ្ឋការសំរាប់ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំ នៅ អ.ស.ប. លោក Hamid Aboutalebi នឹងមិនជះឥទ្ធិពលដល់ដំណើរការ សន្ទនាអំពីកម្មវិធីនុយក្លេអ៊ែររវាង Tehran និងបណ្ដាមហាអំណាចឡើយ។
អាមេរិកនៅបន្តជួបចរចារជាមួយអ៊ីរ៉ង់ដោយមិនអើពើរដល់ការខ្វែងគំនិតការទូត
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Samatha Power (Image: Vietnam+) (VOVworld) – ការបដិសេធផ្តល់ទិដ្ឋការសំរាប់ឯកអគ្គរដ្ឋទូតថ្មីរបស់អ៊ីរ៉ង់ប្រចាំ នៅ អ.ស.ប. លោក Hamid Aboutalebi នឹងមិនជះឥទ្ធិពលដល់ដំណើរការ សន្ទនាអំពីកម្មវិធីនុយក្លេអ៊ែររវាង Tehran និងបណ្ដាមហាអំណាចឡើយ។ នេះគឺជាការអះអាង របស់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ អ.ស.ប. លោកស្រី Samatha Power នាថ្ងៃទី ១៣ មេសា។ ឆ្លើយសម្ភាសក្នុងកម្មវិធី “This Week” លើកាណាល់ ទូរទស្សន៍អាមេរិក ABC លោកស្រី​ Samatha Power បានលើក ច្បាស់ថា៖ អាមេរិកនៅចាត់តំណាងរបស់ខ្លួនចូលរួមការចរចារថ្នាក់ឯកទេស ដែលប្រព្រឹត្តទៅជាប្រចាំថ្ងៃរវាងអ៊ីរ៉ងជាមួយក្រុម P5+1 ដ៏ដែល។ តាមលោកស្រី Samatha Power បានឲ្យដឹងថែមទៀតថា៖ បណ្ដាជំនួបក្នុងសប្តាហ៍កន្លងទៅទទួល បានលទ្ធផលសកម្ម។ តាមគំរោង ភាគីទាក់ទិននានានឹងដំណើរការជំនួបជាន់ ខ្ពស់ជាច្រើននាខែខាង មុខ៕

More