អាមេរិកបដិសេធការសន្ទនាអំពីប្រព័ន្ធការពារកាំជ្រួចរបស់រុស្ស៊ី
06/06/2016 07:08
(VOVworld) - នាថ្ងៃទី៥ មិថុនា អនុរដ្ឋមន្ត្រីការពារជាតិ រុស្ស៊ីលោក Anatoly Antonov បានឲ្យដឹងថា អាមេរិក បានបដិសេធសំណើររបស់រុស្ស៊ីក្នុងការជួបពិភាគ្សា អំពីកម្មវិធីការពារកាំជ្រួចរបស់វ៉ាស៊ីនតោន។

អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក Anatoly Antonov ថ្លែងមតិនៅសន្និសីទ Shangri La នៅសឹង្ហបុរី (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៥ មិថុនា អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Anatoly Antonov បានឲ្យដឹងថា អាមេរិកបានបដិសេធសំណើររបស់រុស្ស៊ីក្នុងការជួបពិភាគ្សាអំពីកម្មវិធី ការពារកាំជ្រួចរបស់វ៉ាស៊ីនតោន។លោក Anatoly Antonov បានឲ្យដឹងថា ប្រព័ន្ធការ ពារកាំជ្រួចរបស់អាមេរិកកំពុងធ្វើឲ្យរុស្ស៊ីនិងចិនព្រួយ បារម្ភ។ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្ដីរបស់លោក Antonov ចាត់ទុកថា វាជាគ្រោះថ្នាក់ណាស់ នៅពេលប្រទេសមួយការពារសន្តិសុខរបស់ខ្លួនដោយ តំលៃនៃសន្តិសុខរបស់ ប្រទេសផ្សេងៗ។នាខែមុន ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានព្រមាន រូម៉ានីនិងប៉ូឡួញថា ម៉ូស្គូនឹងតបតវិញនឹងបម្រែបម្រួលដំណើរ ការកាំជ្រួចរបស់ អាមេរិកនៅប្រទេសជិតខាងមួយចំនួនរបស់រុស្ស៊ីដូចជារូម៉ានី ជាប្រទេសដែល ម៉ូស្គូចាត់ទុកជាការគំរាមកំហែងទៅលើសន្តិសុខរបស់រុស្ស៊ី៕
Related
More




