ក្នុងសេចក្តីប្រកាសមួយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា "យើងខ្ញុំមានក្ដីសង្ឃឹមថាប្រទេសជាសមាជិកទាំងអស់អនុវត្តបទដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិយ៉ាងពេញលេញ ក្នុងនោះមានការហាមប្រាមចំពោះទំនិញគ្រប់មុខនានា តាមសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ។ ព្រមទាំងមានក្ដីសង្ឃឹមថា ប្រទេសទាំងអស់អនុវត្តន៍ភារកិច្ចរបស់ខ្លួនយ៉ាងម៉ឹងម៉ាត់ សំដៅបញ្ចប់រាល់កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចមីស៊ីលដែលមិនស្របច្បាប់" ។សេចក្តីប្រកាសនេះក៏បានសង្កត់ធ្ងន់ទៅលើការធ្វើអត្ថាធិប្បាយរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in ដែលថា ការកែលម្អទំនាក់ទំនងរវាងកូរ៉េខាងត្បូង និង ស.ប.ប.ក គឺមិនអាចមានការវិវឌ្ឍន៍ដាច់ដោយឡែកជាមួយការដោះស្រាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ ស.ប.ប.ក បានឡើយ៕