អាមេរិកអំពាវនាវឲ្យស.ប.បកូរ៉េបោះបង់ចោលអាវុធនុយក្លេអ៊ែរ
18/03/2017 08:25
(VOVworld) - នាថ្ងៃទី១៧ មិនា ថ្លែងមតិនៅក្នុងសន្និ សីទកាសែតរួមជាមួយសម ភាគីប្រទេសម្ចាស់ផ្ទះ លោក Yun Byung-se រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Rex Tillerson ដែលកំពុងអញ្ជើញទៅបំពេញ ទស្សនកិច្ចនៅកូរ៉េខាងត្បូង បានឲ្យដឹងថា គោលនយោបាយអត់ធ្មត់យុទ្ធសាស្ត្ររបស់អាមេរិកចំពោះស.ប.បកូរ៉េ បានបញ្ចប់ហើយ។

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson (ខាងឆ្វេង)និងសមភាគីកូរ៉េខាងត្បូង លោក Yun Byung-se នៅសន្និសីទកាសែតនាថ្ងៃទី១៧ មិនា (រូបថត៖Yonhap/AP) (VOVworld) - នាថ្ងៃទី១៧ មិនា ថ្លែងមតិនៅក្នុងសន្និសីទកាសែតរួមជាមួយសម ភាគីប្រទេសម្ចាស់ផ្ទះលោក Yun Byung-se រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson ដែលកំពុងអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង បានឲ្យដឹងថា គោលនយោបាយអត់ធ្មត់យុទ្ធសាស្ត្ររបស់អាមេរិកចំពោះស.ប.បកូរ៉េ បានបញ្ចប់ ហើយ។អាមេរិកកំពុងស្វែងរកវិធានការថ្មីខាងការទូត សន្តិសុខនិង សេដ្ឋកិច្ចសំរាប់ បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។លោក Rex Tillerson អះអាងថា ជម្រើសទាំងអស់ ក្នុងនោះមានសកម្មភាពយោធា នឹងត្រូវបានអាមេរិកលើកយក ពិចារណា។ ក្នុងពេលនោះ រដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung-se អះអាងថា កូរ៉េខាងត្បូងនិងអាមេរិកមានគោលដៅរួមនោះគឺបោះបង់ចោលអាវុធនុយក្លេអ៊ែរ ទាំងស្រុងនៅឧបទ្វីបកូរ៉េ។លោក Yun Byung-se ក៏បានសង្កត់ធ្ងន់ថា ប្រព័ន្ធការពារ កាំជ្រួចកំពស់ខ្ពស់ដំណាក់កាលចុងក្រោយដែលកូរ៉េខាងត្បូងកំពុងអនុវត្តនោះគឺ សំដៅស្វ័យការពារចំពោះមុខស.ប.បកូរ៉េ មិនមែនតម្រង់ទៅលើប្រទេសផ្សេង ណាមួយឡើយ៕
Related




