VOV WorldVOV World
អាមេរិកសកម្មបង្កាទប់ទល់បន្ថយមហន្តរាយដោយព្យុះ Sandy បណ្ដាលឡើង។
30/10/2012 08:11
VOV-នាព្រឹកថ្ងៃទី៣០តុលា (តាមម៉ោងវៀតណាម) ខ្យល់ព្យុះខ្លាំង Sandy ចាប់​ផ្ដើមបក់បោកមកលើដំបន់ ភាគខាងកើតប្រទេសអាមេរិកជាមួយដំបន់ត្រូវរង ឥទ្ធិពលលាតសន្ធឹងប្រវែងជាង១៥០០គីឡូម៉ែត្រ។
អាមេរិកសកម្មបង្កាទប់ទល់បន្ថយមហន្តរាយដោយព្យុះ Sandy បណ្ដាលឡើង។
អាមេរិកសកម្មបង្កាទប់ទល់បន្ថយមហន្តរាយដោយព្យុះ Sandy បណ្ដាលឡើង។         VOV-នាព្រឹកថ្ងៃទី៣០តុលា (តាមម៉ោងវៀតណាម) ខ្យល់ព្យុះខ្លាំង Sandy ចាប់ផ្ដើមបក់បោកមកលើដំបន់ភាគខាងកើតប្រទេសអាមេរិកជាមួយដំបន់ត្រូវ រងឥទ្ធិពលលាតសន្ធឹងប្រវែងជាង១៥០០គីឡូម៉ែត្រ។ នាវេលាម៉ោង៦ព្រឹកថ្ងៃ ទី៣០តុលា ខ្យល់ព្យុះ Sandy នៅ​ឆ្ងាយពីទីក្រុងញូវយក់ប្រមាណ២៥០គីឡូម៉ែត្រ និងបន្តផ្លាស់ទីទិសខាងជើង-ពាយ័ត្យជាមួយល្បឿនជាង៤០គីឡូម៉ែត្រក្នុងមួយ ម៉ោង។ ប្រជាជនប្រមាណ​ជាង​៣សែននាក់នៅរដ្ឋចំនួន៧កំពុងរងការដាច់ អគ្គិសនីអូសបន្លាយក្នុងរយៈពេលវែងមិនផ្លាស់មាន។ ជន​រាប់សែននាក់ផ្សេងទៀត ត្រូវជំលៀសក្នុងពេលជើងហោះហើររាប់ពាន់ត្រូវលប់​ចោល។ បណ្ដាសេវាកម្ម ចរាចរសាធារណៈនៅទីក្រុងធំៗចំនួន៣គឺ New York, Washington និង Philadenphia ត្រូវផ្អាក់ក្នុងពេលដែលទីផ្សារហ៊ុន New York នឹង​បិទ​ទ្វារដល់ថ្ងៃទៅ៣១តុលា។ តាមការគ្រោងទុកជាមុន ការខូចខាតសេដ្ឋកិច្ច​ដោយ​ព្យុះ Sandy បណ្ដាលឡើងនឹង ឡើងដល់ជាង២០ពាន់លានដុល្លារអាមេរិក។ នៅតាមផ្លូវព្យុះ Sandy បានបក់បោក ឆ្លងដំបន់ Caribbea ធ្វើឲ្យជន​ប្រមាណ​៦៧​នាក់​ត្រូវស្លាប់។         មិនត្រឹមតែបណ្ដាលមហន្តរាយអំពីសម្ភារៈនិងអាយុជិវិតប៉ុណ្ណោះទេ ព្យុះ Sandy កំពុងបង្កើនការព្រួយបារម្មណ៍ថាវាអាចជំរុញយុទ្ធនាការចលនារកសម្លេង​គាំទ្រក្នុង ការបោះឆ្នោតប្រធានាធិបតីអាមេរិកតាមទិសក្រៅពីបំណង។ បេក្ខជនទាំង​ពីរ​រូប Mitt Romney និង​ Barack Obama រួមជាមួយក្រុមអ្នកពិគ្រោះកំពុងតាមដាន​យ៉ាង​ម៉ត់ចត់ស្ថានភាពអាកាសធាតុ ខំប្រឹងប្រែងវាយតំលៃកំរិតជះឥទ្ធិពល​របស់​ព្យុះ Sandy ចំពោះការបោះឆ្នោតនាពេលខាងមុខ៕