អាមេរិកសន្យាសហប្រតិបតិ្តការជាមួយអាស៊ានសំដៅទប់ទល់នឹងការសាកល្បងនានានៅតំបន់
01/10/2016 08:45
(VOVworld) - រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Ashton Carter នាថ្ងៃទី៣០ កញ្ញា បានធ្វើអធិបតី សន្និសីទរដ្ឋមន្រ្តីការពារជាតិមិនផ្លូវការរវាងអាមេរិក និងសមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ Hawaii ដែលពិភាគ្សាអំពីបញ្ហាសន្តិសុខតំបន់ ហើយអះអាងជាថ្មីម្ដងទៀតនូវយុទ្ធសាស្ត្របង្វែទិសរបស់អាមេរិកទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវបានបន្តក្នុងអាណត្តិរបស់ប្រធានាធិបតីថ្មី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter (រូបថត៖Kyodo/TTXVN) (VOVworld) - រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Ashton Carter នាថ្ងៃទី ៣០ កញ្ញា បានធ្វើអធិបតីសន្និសីទរដ្ឋមន្រ្តីការពារជាតិមិនផ្លូវការរវាងអាមេរិកនិង សមាគមន៍បណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ Hawaii ដែល ពិភាគ្សាអំពី បញ្ហាសន្តិសុខតំបន់ ហើយអះអាងជាថ្មីម្ដងទៀតនូវយុទ្ធសាស្ត្របង្វែ ទិសរបស់ អាមេរិកទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងត្រូវបានបន្តក្នុងអាណត្តិរបស់ប្រធានា ធិបតីថ្មី។ថ្លែងមតិទៅកាន់សមភាគីអាស៊ាននានា លោក Carter ប្រកាសថា យុទ្ធសាស្ត្របង្វែទិសទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិកជាសសរទ្រូង មួយក្នុងគោល នយោបាយកិច្ចការបរទេសរបស់ប្រធានាធិបតីលោក Barack Obama។លោក Carter ក៏បានអះអាងដែរថា អាមេរិកសន្យានឹងបង្កើនកិច្ចសហ ប្រតិបតិ្តការដើម្បី ទប់ទល់នឹងការសាកល្បងសន្តិសុខរួមនៅតំបន់។ក្រៅពីនោះ តាមរដ្ឋមន្រ្តីការពារ ជាតិអាមេរិករូបនេះថា ការសាកល្បងមួយក្នុងចំណោមការ សាកល្បងធំៗគឺជា សកម្មភាពរបស់ចិននៅសមុទ្រខាងកើត៕
Related
More




