អាមេរិកដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចនៅអឺរ៉ុប
12/05/2016 06:47
(VOVworld) - ប្រព័ន្ធការពារកាំជ្រួចឬហៅថា «ខែល កាំជ្រួច» របស់អាមេរិកប្រចាំនៅអឺរ៉ុបត្រូវបានដាក់ ឲ្យដំណើរការជាផ្លូវការនាថ្ងៃទី ១២ ឧសភា ដោយមិន អើពើដល់ការព្រមានត របស់រុស្ស៊ីដែលចាត់ទុកថា៖ ទង្វើនេះគំរាមកំហែងខឿនសន្តិភាពនៅតំបន់អឺរ៉ុបកណ្តាល។
.jpg)
អាមេរិកដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចនៅអឺរ៉ុប (Image: VNA) (VOVworld) - ប្រព័ន្ធការពារកាំជ្រួចឬហៅថា «ខែលកាំជ្រួច» របស់អាមេរិកប្រចាំ នៅអឺរ៉ុបត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការនាថ្ងៃទី ១២ ឧសភា ដោយមិនអើពើ ដល់ការព្រមានត របស់រុស្ស៊ីដែលចាត់ទុកថា៖ ទង្វើនេះគំរាមកំហែងខឿនសន្តិភាព នៅតំបន់អឺរ៉ុបកណ្តាល។ រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Ashton Carter បានចាត់ទុកថា៖ ការដាក់ឲ្យដំណើរការប្រព័ន្ធការពារកាំជ្រួចពោលខាងលើនៅ រូម៉ានីដើរតួនាទីដ៏សែនសំខាន់ក្នុងប្រព័ន្ធការពារកាំជ្រួចនៅតំបន់អឺរ៉ុប ព្រមទាំង បង្ហាញថា៖ អាមេរិកមានសមត្ថភាពពេញលេញក្នុងការពារសម្ព័ន្ធមិត្ត NATO នៅ អឺរ៉ុប។ លោក Carter បានពន្យល់ទៀតថា៖ អ៊ីរ៉ង់កំពុងបង្កើនសមត្ថភាពកាំជ្រួច មីស៊ីលដោយហេតុនេះអាមេរិកត្រូវមានជំហានជួរមុខដើម្បីទប់ស្កាត់ការគំរាម កំហែងនេះ។ លោកក៏បានប្រកាសដែរថា៖ ប្រព័ន្ធកាំជ្រួចពោលខាងលើមិនតម្រង់ ទៅលើរុស្ស៊ីនិងត្រូវបានប្រគល់ឲ្យបញ្ជាការដ្ឋាន NATO យ៉ាងឆាប់ៗ៕
Related
More




