អាមេរិកតែងតាំងឯកអគ្គរដ្ឋទូតថ្មីនៅមីយ៉ាន់ម៉ា
12/07/2012 10:11
(VOV)-ឯកអគ្គរដ្ឋទូតថ្មី ដែលទើបនឹងបានតែងតាំង របស់អាមេរិក នៅមីយ៉ាន់ម៉ា Derek Mitchell ទើបនឹង ដាក់ជូនសារតាំងចំពោះ

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកនៅមីយ៉ាន់ម៉ា Derek Mitchell (រូបថតៈ Internet) (VOV)-ឯកអគ្គរដ្ឋទូតថ្មីដែលទើបនឹងបានតែងតាំងរបស់អាមេរិកនៅមីយ៉ាន់ម៉ា Derek Mitchell ទើបនឹងដាក់ជូនសារតាំង ចំពោះប្រធានាធិបតីមីយ៉ាន់ម៉ាU Thein Sein នាថ្ងៃទី ១១ កក្កដា។ តាមមជ្ឈដ្ឋានអ្នកសង្កេតការថា៖ ការតែងតាំង ឯកអគ្គ រដ្ឋទូតប្រចាំនៅមីយ់ាន់ម៉ា ស្ថិតនៅក្នុងគោលនយោបាយរបស់អាមេរិក សំដៅស្ដារ ឡើង វិញទំនាក់ទំនងការទូតជាមួយប្រទេសអាស៊ីអាគ្នេយ៍នេះ ក្រោយរយះពេល ២២ ឆ្នាំត្រូវផ្អាក់។ លោក Derek Mitchell អាយុ៤៨ ឆ្នាំជាអ្នកការទូត មានបទ ពិសោធន៍ ជាច្រើនក្នុងគោលនយោបាយរបស់អាមេរិក ចំពោះទ្វីបអាស៊ី។ ក៏ក្នុងថ្ងៃទី ១១ កក្កដា ប្រធានាធិបតី Barack Obama ទើបនឹងប្រកាសថា បន្ធូរស្រាលបណ្ដាវិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ចំពោះមីយ៉ាន់ម៉ា ។ក្នុង នោះ អនុញ្ញត្តិ អោយបណ្ដាក្រុមហ៊ុនអាមេរិកវិនិយោគ និងនាំចេញបណ្ដា សេវា កម្ម ហិរញ្ញវត្ថុនានា ចូលក្នុងប្រទេសអាស៊ីអាគ្នេយ៍នេះ ។ ប្រធានាធិបតី Barack Obama ហៅការធ្វើនេះគឺ ៖ សញ្ញាខ្លាំងក្លា សម្ដែងនូវការគាំទ្រ របស់អាមេរិក ចំពោះដំណើការកែទំរង់ ដែលកំពុងប្រព្រឹត្តទៅនៅមីយ៉ានម៉ា៕
Related





