អាណិកជនវៀតណាមឆ្ពោះទៅមាតុប្រទេសជានិច្ច
06/02/2016 08:39
(VOVworld)-នាថ្ងៃទី៥កុម្ភៈ ខេត្ត Tay Ninh បានរៀបចំពិធីជួបសំណេះ សំណាលជាមួយអាណិកជនចំនួន៥០នាក់ក្នុងឱកាសបុណ្យតេតប្រពៃណី

(VOVworld)-នាថ្ងៃទី៥កុម្ភៈ ខេត្ត Tay Ninh បានរៀបចំពិធីជួបសំណេះ សំណាល ជាមួយអាណិកជនចំនួន៥០នាក់ក្នុងឱកាសបុណ្យតេតប្រពៃណី២០១៦។ នៅ ក្នុងជំនួបនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Nguyen Thanh Ngoc បានឧទ្ទេសនាមដោយត្រួសៗ អំពីស្ថានភាពសេដ្ឋកិច្ច វប្បធម៌ សង្គម សន្តិសុខរបស់ខេត្តក្នុងឆ្នាំ២០១៥។ ក្នុងថ្ងៃដដែល នៅខេត្ត Ben Tre ក៏បានរៀប ចំពិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំខេត្តជាមួយអាណិកជនដែលបាន វិលត្រឡប់មកស្រុកកំណើតទទួលបុណ្យតេតប្រពៃណី។ក្នុងឆ្នាំ២០១៥ ដោយ ស្មារតីឆ្ពោះទៅស្រុកកំណើតអាណិកជនខេត្ត Ben Tre បានជួយឧបត្ថម្ភថៃទាំជន ក្រីក្រនិងកសាងបណ្តាសំណង់ស្ថាប័ត្យកម្មជាច្រើនដែរ៕
Related
More




