អាស៊ាន-ចិននឹងពិភាគ្សាអំពីក្រមប្រតិបត្តិស្តីពីបញ្ហាសមុទ្រខាងកើត (COC)
23/10/2012 07:19
(TTXVN)-នៅក្នុងជំនួបសន្ទនារវាងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសកម្ពុជា Hor Namhong ជាមួយរដ្ឋមន្រ្តីឥណ្ឌូនេស៊ី Marty M.Natalegawa នាថ្ងៃ ទី២២ តុលា ភាគីទាំងពីរបានពិភាគ្សាអំពីជំលោះនៅសមុទ្រខាងកើត សំដៅអនុវត្តន៌

អាស៊ាន-ចិននឹងពិភាគ្សាអំពីក្រមសីលធម៌នៃបញ្ហាសមុទ្រខាងកើត (រូបថតៈ Internet) (TTXVN)-នៅក្នុងជំនួបសន្ទនារវាងឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសកម្ពុជា Hor Namhongជាមួយរដ្ឋមន្រ្តីឥណ្ឌូនេស៊ី Marty M.Natalegawa នាថ្ងៃទី២២ តុលា ភាគីទាំងពីរបានពិភាគ្សាអំពីជំលោះនៅសមុទ្រខាងកើត សំដៅអនុវត្តន៌ សេចក្តី ថ្លែងការស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើតនិង ឈានដល់ក្រម ប្រតិបត្តិស្តីពីបញ្ហាសមុទ្រខាងកើត(COC)។ ថ្លែងមតិជាមួយបណ្តាអ្នក យកព័ត៌ មានបន្ទាប់ពីជំនួបសន្ទនា លោក Hor Namhong ឲ្យដឹងថា បញ្ហា COC នឹងត្រូវបាន មន្រ្តីជាន់ខ្ពស់អាស៊ាននិងចិនពិភាគ្សាក្នុងកិច្ចប្រជុំនាពេលខាងមុខ នៅខេត្ត Phuket (ថៃ) ក៏ដូចជាកិច្ចប្រជុំនានាជាបន្ត។ លោក Hor Namhong ក៏ឲ្យដឹងថា លោកបាន ស្នើរដ្ឋមន្រ្តីការបរទេសថៃ ជាប្រទេសសម្របសម្រួលរវាង អាស៊ាននិងចិនអំពី បញ្ហាសមុទ្រខាងកើត រៀបចំកិច្ចប្រជុំជាផ្លូវការរវាងអាស៊ាន និងចិនអំពីបញ្ហា COC នាថ្ងៃទី២៩តុលាឆ្នាំ២០១២ខាងមុខ៕
Related





