VOV WorldVOV World
អាស៊ាននិងអ.ស.បបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ
01/10/2015 07:47
(VOVworld) - នាថ្ងៃទី៣០ កញ្ញា អាស៊ាននិងអ.ស.ប បានអះអាងជាថ្មីម្ដងទៀតនូវ ទំនាក់ទំនងដៃគូឆ្ពោះទៅ ការបង្កើតសហគមន៍អាស៊ាននិងការអនុវត្តរបៀបវារៈ អភិវឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០។
អាស៊ាននិងអ.ស.បបន្តជំរុញកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយ
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban Ki-moon (រូបថត៖AFP/Getty Images) (VOVworld) - នាថ្ងៃទី៣០ កញ្ញា អាស៊ាននិងអ.ស.បបានអះអាងជាថ្មីម្ដងទៀតនូវ ទំនាក់ទំនងដៃគូឆ្ពោះទៅការបង្កើតសហគមន៍អាស៊ាននិងការអនុវត្តរបៀបវារៈអភិ វឌ្ឍន៍ដោយនិរន្តរភាពដល់ឆ្នាំ២០៣០។កិច្ចសន្យានេះត្រូវបានបញ្ចេញនៅសន្និសីទ រដ្ឋមន្រ្តីអាស៊ាន-អ.ស.បដែលត្រូវបានរៀបចំឡើងនៅទីស្ដីការអ.ស.បនៅទីក្រុង ញូវយ៉ករបស់អាមេរិក។ភាគីទាំងពីរបានឯកភាពថា នឹងបន្តខំប្រឹងប្រែង ថែមទៀត ដើម្បីលើកកំពស់គុណភាពកិច្ចសហប្រតិបតិ្តការអាស៊ាន-អ.ស.បតាម រយៈផែន ការយុទ្ធសាស្ត្រនិងយូរអង្វែង រួមជាមួយប្រភពជំនួយឧបត្ថម្ភដ៏ស្ថិរភាព។សន្និសីទ បន្តទទួលស្គាល់សារសំខាន់នៃការត្រួតពិនិត្យអនុវត្តទស្សនៈវិស័យ ក្រោយឆ្នាំ ២០១៥របស់សហគមន៍អាស៊ាន ក៏ដូចជាការអនុវត្តកម្មវិធីអភិវឌ្ឍន៍ ដោយនិរន្តរ ភាពនានាទៀតផង។សន្និសីទក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការដោះ ស្រាយជំលោះដោយសន្តិវិធី រួមមានជំលោះនៅសមុទ្រខាងកើតទៀតផង តាម រយៈការសន្ទនានិងសមស្របជាមួយច្បាប់អន្តរជាតិ៕