VOV WorldVOV World
អាស៊ានដើរតួនាទីសំខាន់ក្នុងគោលនយោបាយរបស់ចិន
08/10/2013 11:58
(VOVworld) – ទំនាក់ទំនង រវាងចិននិងអាស៊ានកំពុង ឈានឡើងដំណាក់កាលប្រវត្តិសាស្ត្រថ្មី។
អាស៊ានដើរតួនាទីសំខាន់ក្នុងគោលនយោបាយរបស់ចិន
នាយករដ្ឋមន្ត្រីចិន លោក Li Kieqang (Image:Vietnamplus) (VOVworld) – ឆ្លើយសម្ភាសន៍នៃទីភ្នាក់ងារសារព័ត៌មានអាស៊ាន នាថ្ងៃទី ៧ តុលា នាយករដ្ឋមន្ត្រីចិន លោក Li Kieqang បានទទួលបញ្ជាក់ថា៖ ទំនាក់ទំនង រវាង ចិននិងអាស៊ានកំពុងឈានឡើងដំណាក់កាលប្រវត្តិសាស្ត្រថ្មី។ ដោយហេតុ នេះ ភាគីទាំង ២ ត្រូវមានយុទ្ធសាស្ត្រដើម្បីកសាងសហគមន៍ចិន-អាស៊ាន ដែល នាំមកនូវផលប្រយោជន៍សំរាប់ប្រជាជនក្នុងតំបន់។ តាមលោក Li Kieqang ចិន ត្រៀមខ្លួនជាស្រេចពិភាក្សាអំពីការចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីកិច្ចសហ ប្រតិ បត្តិការមិត្តភាព សំដៅបង្កើតគ្រឹះស្ថាននយោបាយរឹងមាំសំរាប់ទំនុកទុកចិត្ត យុទ្ធសាស្ត្រទ្វេភាគី។ ភាគីទាំង ២ ត្រូវបង្កើនការជួបប្រាស្រ័យនិងកិច្ចសហប្រតិ បត្តិការលើវិស័យសន្តិសុខ សុក្រិដ្ឋយន្តការសន្និសីទរដ្ឋមន្ត្រីការពារប្រទេសរវាង ចិននិងអាស៊ាន និងសហប្រតិបត្តិការយ៉ាងជិតស្និតលើវិស័យក្រៅប្រពៃណី ជាដើម។ ភាគីទាំង ២ ត្រូវបង្កើតរូបសណ្ឋានលើកកំពស់ប្រសិទ្ធភាពនៃតំបន់ ពាណិជ្ជកម្មសេរី ចិន-អាស៊ាន នាំតំលៃប្រាក់ពានិជ្ជកម្មទ្វេភាគីឡើង ១ លាន លាន ដុល្លាអាមេរិក នាឆ្នាំ ២០២០៕

More